ទាន់ហេតុការណ៍
លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់...
0

ម្តេចបានគេថា ក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើការតាមរបៀប«ខ្លួនមួយពាក់មួកពីរ»?

ម្តេចបានគេថា ក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើការតាមរបៀប«ខ្លួនមួយពាក់មួកពីរ»?

យោងតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាអង្គការតំណាងប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន និងមានបេសកកម្មបម្រើផលប្រយោជន៍ទូទៅក្នុងឃុំ សង្កាត់។ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវជ្រើសរើសឡើងតាមការបោះឆ្នោត ដោយប្រជាពលរដ្ឋនៃឃុំ សង្កាត់របស់ខ្លួន ស្របទៅតាមនីតិវិធីដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងមានអាណត្តិ៥ឆ្នាំ។

ជុំវិញចម្ងល់នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា សាស្ត្រាចារ្យ ឬអ្នកស្រាវជ្រាវការងារឃុំ សង្កាត់ ឧស្សាហ៍លើកឡើងថា ក្រុមប្រឹក្សាឃុំ សង្កាត់ ជាក្រុមអ្នកធ្វើការរបៀបខ្លួនមួយពាក់មួកពីរ មិនចម្លែកនោះទេ។ លោកបន្តថា ជាការពិតដូចច្នេះមែន ដោយសារតែ ទី១. ក្រុមប្រឹក្សាឃុំ-សង្កាត់ ទទួលអាណត្តិពីការបោះឆ្នោតដោយប្រជាពលរដ្ឋ។ ដូចនេះក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវតែធ្វើការបម្រើឱ្យផលប្រយោជន៍ និងបំពេញសេចក្តីត្រូវការប្រជាពលរដ្ឋដែលប្រៀបបាននឹងមួកមួយ។

ចំណែកមួកមួយទៀត គឺរាជរដ្ឋាភិបាល ពោលគឺជាការឆ្លើយតបគោលនយោបាយរាជរដ្ឋាភិបាល តាមរយៈការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំដើម្បីធានាការអនុវត្តច្បាប់ និងអភិវឌ្ឍមូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ដូចនេះក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវមាគណនេយ្យភាពជាមួយរាជរដ្ឋាភិបាល ដែលជាមួកមួយទៀត។

សរុបមកពាក្យដែលថា ក្រុមប្រឹក្សាឃុំ-សង្កាត់ធ្វើការតាមរបៀបខ្លួនមួយពាក់មួកពីរ គឺជាការល្អដោយសារតែ ទី១. គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ត្រូវបានក្រុមប្រឹក្សាឃុំ-សង្កាត់ យកមកអនុវត្តបានត្រឹមត្រូវ និងទី២. ក៏បានបន្ស៊ីគ្នាជាមួយសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ស្របតាមគោលការណ៍នីតិរដ្ឋ និងការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕

ដោយ សេង បូលីន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com