នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តក្រុងពាលីបើកការដ្ឋានជីកស្រះទឹកមួយកន្លែងដែលមានទំហំ ៥០ម៉ែត្រ x ១០០ម៉ែត្រ x ៤,៥ម៉ែត្រ អាចស្តុកទឹកបានចំនួន ២២.០០០ម៉ែត្រគូប គំរោងជីកស្រះទឹកនេះ ស្ថិតនៅក្នុងបរិវេណវត្តបាក់ណាម សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល ដែលនឹងរួចរាល់ជាស្ថាពរមុនបំណាច់ខែកុម្ភៈខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ម៉ុង រិទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម និងលោកជំទាវ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។






