លោករវសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកក្រុមការងារពិនិត្យមើលតាមប៉ុស្តិ៍រដ្ឋបាល។
រសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោករវសេនីយ៍ឯក យី វណ្ណដា បានដឹកនាំក្រុមការងារចុះពិនិត្យមើលនៅតាមប៉ុស្តិ៍រដ្ឋបាលនានា ដើម្បីពិនិត្យមើលជាក់ស្តែងនូវកន្លែងធ្វើការរបស់មន្រ្តី ។
ក្នងនោះលោកអធិការបានណែនាំអោយប៉ុស្តិ៍រដ្ឋបាលទាំងអស់ត្រូវមានមន្រ្តីប្រចាំការ២៤ម៉លើ២៤ម៉ ដើម្បីរងចាំទទួលបំរើប្រជាពលរដ្ឋ កន្លែងធ្វើការត្រូវតែមានអនាម័យ បរិស្ថានល្អ ជាពិសេសបន្ទប់ធ្វើការនីមួយៗត្រូវតែរៀបចំអោយបានសមរម្យ ។






