ទាន់ហេតុការណ៍
លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់...
0

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្លែងថា៖ សង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ ឆ្នាំនេះ រដ្ឋបាលខេត្តកណ្ដាល និងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្លែងថា៖ សង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ ឆ្នាំនេះ រដ្ឋបាលខេត្តកណ្ដាល និងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ

 

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លៃបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិដៅការងារ ខែកុម្ភៈ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងបន្តថា៖ សម្រាប់សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៥នេះ អនុគណៈកម្មធិការទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំ តុបតែង និងបង្កើតកម្មវិធីសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ពិសេសរៀបចំនូវការលេងល្បែងប្រជាប្រិយ ដែលជាល្បែងកំសាន្តរបស់ប្រជាជនខ្មែរយើង ជូនដល់បងប្អូនប្រជាពលរដ្ឋ មកលេងកំសាន្តសប្បាយ។ ទន្ទឹមនឹងនេះកងកម្លាំងមានសមត្ថកិច្ច ត្រូវរៀបចំនូវសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយ ក្នុងពិធីសង្ក្រាន្តខេត្តកណ្ដាលខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ពិសេសមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយគ្នាឱ្យបានល្អ ក្នុងការបន្តតាមដានបញ្ហាខ្វះទឹកស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ពិសេសជាងនេះទៀត ស្រុក-ក្រុងណាដែលកំពុងបូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ត្រូវបូមទឹកជាប់ជានិច្ចដោយធានាបានថា ស្រូវប្រាំងរបស់ប្រជាពលរដ្ឋទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់ និងមិនត្រូវឱ្យមានស្រូវរបស់ប្រជាពលរដ្ឋណាម្នាក់ខូចខាតដោយការខ្វះទឹកនោះឡើយ។

បន្ថែមពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនានានៅក្នុងមូលដ្ឋាន ពិសេសបញ្ហាក្មេងទំនើង ត្រូវបង្ក្រាបឱ្យបាន ក្នុងករណីមានក្មេងទំនើងកើតនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមក៏បានក្រើនរំលឹកបន្ថែមថា បញ្ហាក្មេងទំនើង គឺជាបទល្មើសមួយដែលកើតចេញពីមូលដ្ឋានផ្ទាល់ ព្រោះថាក្មេងទំនើងតែងតែបញ្ចេញរិទ្ធិ និងបង្កភាពអាណាធិបតេយ្យនៅមូលដ្ឋាន ក្មេងទំនើងមិនមានមកពីមូលដ្ឋានផ្សេងក្រៅពីមូលដ្ឋានរបស់ខ្លួនទេ ដូច្នេះការកំណត់មុខសញ្ញា ការបង្ក្រាបក្មេងទំនើង ពិតណាស់មានភាពងាយស្រួលជាងបទល្មើសដទៃទៀត ដូចនេះក្នុងករណីមានក្មេងទំនើងកើតឡើងនៅមូលដ្ឋានណា កងកម្លាំងនៅមូលដ្ឋាននោះត្រូវបង្ក្រាបឱ្យបានទាន់ពេលវេលា និងមិនត្រូវឱ្យក្រុមក្មេងទំនើងទាំងនោះបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com