ទាន់ហេតុការណ៍
លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់...
0

កិច្ចប្រជុំផ្សព្វផ្សាយផែនការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងខេត្តកណ្តាល

កិច្ចប្រជុំផ្សព្វផ្សាយផែនការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងខេត្តកណ្តាល

ខេត្តកណ្តាល៖រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានទទួលដឹកនាំ ក្រុមប្រតិបត្តិទី១ និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីពិធី “ប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការលេខ០០៣ ផ.ក របស់ក្រសួង មហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេស ដែលកំពុងស្នាក់នៅក្នុងខេត្តកណ្តាល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានទទួលដឹកនាំក្រុមប្រតិបត្តិទី១ បានណែនាំ និងស្នើសុំឲ្យភាគីពាក់ព័ន្ធទាំងអស់ជួយសម្រប សម្រួល និងសហការអនុវត្តការងារអធិការកិច្ចជនបរទេសការធ្វើបច្ចុប្បន្នភាពជនបរទេសអន្តោប្រវេសន្តប្រកបដោយប្រសិទ្ធភាព និងបានថ្លែងអំណរ គុណចំពោះរដ្ឋបាលខេត្តកណ្តាល ដែលបានរៀបចំកិច្ចប្រជុំស្តីពីពិធី “ប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការលេខ០០៣ ផ.ក របស់ក្រសួង មហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេស ដែលកំពុងស្នាក់នៅក្នុង ខេត្តកណ្តាលនាពេលនេះ។

ឯកឧត្តម បានជំរុញដល់មន្ត្រីជំនាញទាំងអស់ ត្រូវផ្សព្វផ្សាយដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់ផ្ទះជួល អំពីការប្រើប្រាស់នូវប្រព័ន្ធ Foreigners Presence in Cambodia System (FPCS) ឱ្យបានត្រឹមត្រូវ ពិសេសចៀសវាងការចុះប្រព័ន្ធស្ទួន។ បន្ថែមពីលើនេះ សូមមន្ត្រីជំនាញ ត្រូវរៀបចំផែនការចុះស្រង់សិត្ថិជនបរទេសអន្តោរប្រវេសន្តឱ្យបានគ្រប់កន្លែង ដែលជនបរទេសអន្តោរប្រវេសន្តរស់នៅ និងអធិការក្រុង-ស្រុក ក៏ត្រូវរៀបចំ និងជំរុញការងារគ្រប់គ្រង ជនបរទេសអន្តោរប្រវេសន្ត ឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងឱកាសនោះដែរឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានផ្តាំផ្ញើ នូវការងារសំខាន់ៗ មួយចំនួន ជូនដល់អាជ្ញាធរមានសមត្ថិកិច្ចសម្រាប់យកទៅអនុវត្តឱ្យទទួលបាននូវលទ្ធផលល្អបន្ថែមទៀតដូចជា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង ១៣ ជាពិសេសក្រុង ស្រុក ដែលជាប់នឹងព្រំដែនវៀតណាម ត្រូវរឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់ ជនបរទេសស្នាក់នៅហួសសុពលភាព នៃទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ជនបរទេសដែលជាមុខសញ្ញាស្វែងរកចាប់ខ្លួន ឬស្ថិតក្នុងបញ្ជីមុខសញ្ញាអន្តោប្រវេសន៍ ប្រកប មុខរបរ និងធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ស្តីពីការងារ ត្រូវមានវិធានការម៉ឺងម៉ាត់តាមច្បាប់។
ត្រូវចុះធ្វើស្ថិតិលើផ្ទះជួល ផ្ទះសំណាក់ ខុនដូរ អាផាតមិន សណ្ឋាគារ សហគ្រាស សិប្បកម្ម អាជីវកម្ម ដើម្បីងាយស្រួលគ្រប់គ្រងមុខសញ្ញា ជនបរទេសដែលធ្វើការ ឬប្រកបអាជីវកម្ម ខុសច្បាប់ក្នុងមូលដ្ឋានខេត្តកណ្តាល។ក្នុងនោះត្រូវចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវជនបរទេសដែលប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការ ជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើស ផ្សេងៗទៀត ដែលបានប្រព្រឹត្តនៅក្នុងទីតាំងមានជនបរទេសស្នាក់នៅ ដើម្បីសហការចាត់វិធានការ បង្ក្រាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន។ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ត្រូវធ្វើសៀវភៅស្នាក់នៅ (ក២) និងចេញលិខិតផ្លាស់ទីលំនៅដល់ជនបរទេសអន្តោប្រវេសន្ត ដែលស្ថិតនៅក្នុងមូលដ្ឋានឱ្យស្របតាមសេចក្តីណែនាំលេខ ០១៥ សណន ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋាន ឱ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com