ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង ជាតំណាងចូលរួមក្នុងកិច្ចប្រជុំ .. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា..
0

ត្រឹមរយៈពេលបីឆ្នាំទ្រព្យសកម្មធនាគារ ជីប ម៉ុង កើនឡើងឆាប់រហ័សរហូតដល់១ពាន់លានដុល្លារអាមេរិក

ទ្រព្យសកម្មរបស់ធនាគារ ជីប ម៉ុង បានកើនឡើងយ៉ាងឆាប់រហ័សរហូតដល់ ១ពាន់លានដុល្លារអាមេរិកគិតត្រឹមខែមេសា ឆ្នាំ២០២២ នេះបើតាមការឱ្យដឹងពីលោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង។ លោក ចន ប៊ែល បានមានប្រសាសន៍ថា៖ «កំណើនទ្រព្យសកម្មយ៉ាងឆាប់រហ័សត្រឹមរយៈពេល៣ឆ្នាំនេះ គឺដោយសារការផ្តល់ទំនុកចិត្តខ្ពស់ពីអតិថិជនគាំទ្រសេវាប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារជាពិសេស កម្ចីទិញផ្ទះ កម្ចីអាជីវកម្ម កម្ចីសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម ដើម្បីចូលរួមបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។

 

លោក ចន ប៊ែល បន្ថែមថា ធនាគារ ជីប ម៉ុង តែងតែវិនិយោគត្រឡប់ទៅវិញដើម្បីបន្តពង្រីកខ្លួន និងចាក់ឫសកាន់តែជ្រៅទៅក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុស្របតាមចក្ខុវិស័យវែងឆ្ងាយក្នុងការកា្លយខ្លួនជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា។ លោកក៏បានសម្តែងភាពរំភើបរីករាយនឹងលទ្ធផលពេលនេះ ដើម្បីចូលរួមចំណែកពង្រីកវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាកាន់តែរឹងមាំ។ ជាក់ស្តែង កាលពីខែមករាឆ្នាំ២០២២ ធនាគារ ជីប ម៉ុង បានបន្ថែមដើមទុនចំនួន១០លានដុល្លារអាមេរិក និងបើកសាខាចំនួន២បន្ថែមទៀតនៅផ្សារទំនើប ជីប ម៉ុង ៥៩៨ម៉ល និងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក្នុងរាជធានីភ្នំពេញដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជន និងពង្រីកប្រតិបត្តិការធនាគារបន្ថែមទៀត។ ក្រៅពីនេះ ធនាគារ ជីប ម៉ុង តែងតែបន្តអភិវឌ្ឍសេវាកម្មឌីជីថលរបស់ខ្លួនឱ្យកាន់តែមានភាពងាយស្រួល និងសម្បូរបែបដើម្បីបំពេញតម្រូវរបស់អតិថិជន។

 

ជាមួយគ្នានេះដែរ ធនាគារ ជីប ម៉ុង ក៏បានចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់និស្សិតតាមរយៈការផ្តល់ឱកាសចូលរួមកម្មវិធីកម្មសិក្សាការងារ និងវគ្គបណ្តុះបណ្តាលនានា។ គួរបញ្ជាក់ថា បច្ចុប្បន្ន ធនាគារ ជីប ម៉ុងមានសាខាប្រតិបត្តិការសរុបចំនួន១៣ ក្នុងនោះ១០សាខានៅភ្នំពេញ និង ៣សាខាទៀតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប និងភា្នក់ងារធនាគារជាង១៣០ទីតាំង។ ធនាគារ ជីប ម៉ុងក៏មានផែនការពង្រីកសាខា និងភ្នាក់ងារធនាគារបន្ថែមទៀតនាពេលខាងមុខផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com