ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ...
0

ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ២០ គ្រួសារ ប៉ះពាល់ផ្ទះ ចំនួន ២០ ខ្នងផ្ទះ ទទួលអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តមបណ្ឌិតអភិបាលខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង លោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ចំនួន ២០គ្រួសារ ស្មើនឹង ២០ ខ្នងផ្ទះ នៅភូមិស្ទឹងពេញ មានចំនួន ១៨ គ្រួសារ និងភូមិខ្នាចក្រសាំង ២គ្រួសារ ស្ថិតនៅឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងនោះផ្ទះរងគ្រោះខ្លាំង មានចំនួន ៣ ខ្នងផ្ទះ ស្មើនឹង ៣ គ្រួសារ ផ្ទះរងគ្រោះមធ្យម មានចំនួន ៤ ខ្នងផ្ទះ ស្មើនឹង ៤ គ្រួសារ និងផ្ទះរងគ្រោះស្រាល មានចំនួន ១៣ ខ្នងផ្ទះ ស្មើនឹង ១៣ គ្រួសារ ។ ពិធីនេះប្រព្រឹត្តទៅ នៅភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត លោក លោកស្រី អភិបាល អភិបាលរងស្រុក ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត លោកមេឃុំ កងកម្លាំង ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធផងដែរ ។

 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះគ្រោះធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ដោយបានធ្វើបងប្អូនទទួលរងផលប៉ះនៃគ្រោះមហន្តរាយធម្មជាតិ ដូចជាបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ លាយឡំព្យុះភ្លៀងនេះ បណ្តាលអោយផ្ទះប្រជាពលរដ្ឋរងផលប៉ះពាល់ដូចជា ដួលរលំផ្ទះ ប៉ើងដំបូលផ្ទះ និងខូចខាតបាត់បង់ទ្រព្យប្រើប្រាស់ជាដើមនេះ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរមូលដ្ឋានផ្ទាល់ពិតជាមានការសោកស្តាយ និងអាណិតអាសូរជាពន់ពេក ដែលលំនៅដ្ឋានរបស់បងប្អូនទទួលរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់នេះ តែអ្វីដែលសំខាន់នោះ បងប្អូនមានសំណាងបំផុតមិនមានជួបគ្រោះថ្នាក់ដល់អាយុជីវិត។ ឯកឧត្តមបណ្ឌិតបន្តថា ថ្វីត្បិតអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន និងក្រុមគ្រួសារ តែក៏អាចជួយសម្រាលទុក្ខបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញ នូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដោយមានសាខាកាកបាទក្រហមកម្ពុជាឃេត្ត តែងតែបានចុះអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាកទាន់ពេលវេលាតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

 

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងសូមឲ្យមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ និងថែររក្សាសុខភាព អនាម័យជាប្រចាំតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ដោយបង្ការទប់ស្កាត់កុំអោយរីករាលដាលឆ្លងក្នុងសហគមន៍ទាំងអស់គ្នា ជាពិសេសត្រូវចូលរួមអនុវត្តនូវវិធានការការពារ ពីការឆ្លងជំងឺកូវីដ១៩ «៣ការពារ និង៣កុំ»។

 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីបាតុភូតខ្យល់ កន្ត្រាក់ ផ្គរ រន្ទះ ដោយកម្ពុជាយើង ទទួលរងឥទ្ធិពលសម្ពាធទាបសកម្មជាបន្តបន្ទាប់ ទន្ទឹមនោះ សូមថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវចេះការពារខ្លួន ជាពិសេស សូមទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗ ដើម្បីកាត់បន្ថយហានិភ័យពីការឆ្លងពីជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ទាំងអស់គ្នា។

 

សម្ភារ និងថវិកា ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ១០ កំប៉ុង,ទឹកត្រី ១ យួរ, ទឹកស៉ីអ៉ីវ ១ យួរ , ប្រេងឆា ១ ដប ក្រណាត់តង់ ១ ផ្ទាំង ឃីត ១កញ្ចប់ (ម៉ុង ភួយ កន្ទេល ខ្នើយ … ) ហើយសាខាក៏បានឧបត្ថម្ភទៅតាមទំហំខូចខាតជាក់ស្តែង ដោយផ្ទះរងគ្រោះខ្លាំង មានចំនួន ៣ ខ្នងផ្ទះ ស្មើនឹង ៣ គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានថវិកា ៤០ ម៉ឺនរៀល ផ្ទះរងគ្រោះមធ្យម មានចំនួន ៤ ខ្នងផ្ទះ ស្មើនឹង ៤ គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានថវិកា ២០ម៉ឺនរៀល និងផ្ទះរងគ្រោះស្រាល មានចំនួន ១៣ ខ្នងផ្ទះ ស្មើនឹង ១៣ គ្រួសារ ក្នុង ១គ្រួសារៗ ទទួលបានថវិកា ១០ម៉ឺនរៀល ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com