ទាន់ហេតុការណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ​ដល់យុទ្ធជន ដែលបានពលីក្នុងសម័យសង្គ្រាមលោកលើកទី១ នៅស្ថានទូតបារាំង នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥.. ==> ក្នុងនាមជា យុវជន ក្មួយៗសិស្សានុសិស្សទាំងអស់ មិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ នោះហើយគឺជាការគាំទ្របុព្វហេតុការពារជាតិដ៏ពិតប្រាកដបំផុត.. ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួម ធ្វើបាឋកថា ជូនដល់មន្ត្រីរាជការ សិស្សមន្ត្រី និងកម្មសិក្សាការី ឆ្នាំ ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល លើប្រធានបទស្តីពី “ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍”.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង ជាតំណាងចូលរួមក្នុងកិច្ចប្រជុំ .. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ..
0

លោកកៃ សុវិន ជាមន្ត្រីរាជការ ធ្វើការនៅសាលាក្រុងបាន់លុង ហ៊ានយកខ្លួនទៅកាង ឱ្យឧក្រិដ្ឋជនបំផ្លាញព្រៃឈើ និងដើរប្រមូលសេដ្ឋកិច្ច ជូនខេត្ត 

លោកកៃ សុវិន ជាមន្ត្រីរាជការ ធ្វើការនៅសាលាក្រុងបាន់លុង

 

ហ៊ានយកខ្លួនទៅកាង ឱ្យឧក្រិដ្ឋជនបំផ្លាញព្រៃឈើ និងដើរប្រមូលសេដ្ឋកិច្ច ជូនខេត្ត

 

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

 

ខេត្តរតនគីរី .ថ្ងៃទី.29.ខែមីនា.ឆ្នាំ2022…ស្ងាត់ៗមានប្រភពបែកធ្លាយមកថា÷ មានឈ្មោះកៃ សុវិន ជាមន្ត្រីរាជការនៅក្នុងសាលាក្រុងបាន់លុង ជាអ្នកកាងបទល្មើសឲ្យការដឹកជញ្ជូនផលអនុផលព្រៃឈើ របស់មេឈ្មួញពីរនាក់ប្ដីប្រពន្ធ ដែលមានឈ្មោះប្តីឈ្មោះចាន់ ប្រពន្ធឈ្មោះចាន់ធី ដឹកចេញពីសមុទ្រ សេដា ទៅព្រំដែនយួន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យកងកម្លាំងនិងអាជ្ញាធរមូលដ្ឋានមានការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដែលដឹកជាលក្ខណៈទ្រង់ទ្រាយធំ តែអស់លោកមន្ត្រីរាជការដូចជាបុគ្គលដូចជាឈ្មោះកៃ សុវិន ប្រមុខថ្នាក់ដឹកនាំខំដំឡើងប្រាក់ខែឱ្យបានច្រើនសម្រាប់ធ្វើការបម្រើជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ជារួម៕

 

បែរជាយកខ្លួនទៅកាងបទល្មើសឲ្យឈ្មោះចាន់ ប្រពន្ធឈ្មោះចាន់ធី ហើយនិងដើរប្រមូលសេដ្ឋកិច្ចឲ្យអភិបាលខេត្តទៅវិញ ចំណុចនេះហើយដែលមន្ត្រីរាជការជាបុគ្គលបានធ្វើឱ្យ សម្បត្តិធនធានធម្មជាតិរលាយស្ទើរតែអស់ នៅក្នុងខេត្តរតនគិរី អ្វីដែលសំខាន់ ខ្លួនជាមន្ត្រីរាជការធ្វើការនៅក្នុងសាលាក្រុងបាន់លុង តើក្រសួងពាក់ព័ន្ធគិតដូចម្ដេចទៅវិញបើមន្ត្រីរាជការស៊ីប្រាក់ខែរបស់រដ្ឋបែរជាមកចូលរួមគំនិតដើរផ្លូវតែមួយបំផ្លាញធនធានធម្មជាតិជាមួយមេឧក្រិដ្ឋជនបំផ្លាញព្រៃឈើទៅវិញ ៕

 

ប្រភពបានបញ្ជាក់បន្ថែមទៀតថាឡានដែលដឹកបទល្មើសព្រៃឈើ ចេញពីសមុទ្រ សេដា គឺជាឡានម៉ាកសាំយ៉ុង ពណ៍ ស ជាឡានរបស់ឈ្មោះចាន់ ប្រពន្ធឈ្មោះចាន់ធី ដែលឈ្មោះកៃ សុវិន កាងឲ្យធ្វើដំណើរយ៉ាងរលូនរហូតទៅដល់ច្រកព្រំដែនយួន អូរយ៉ាដាវ ….??…មហាជនទូទៅនៅក្នុងខេត្តរតនគិរី សូមលើកដៃសំណូមពរទៅប្រមុខថ្នាក់ដឹកនាំដែលជាម្ចាស់ម្លប់សន្តិភាព របស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាសូមគោរពសម្ដេច មេត្តាចាត់វិធានការទៅលើមន្ត្រីរាជការដែលស៊ីប្រាក់ខែរបស់រដ្ឋហើយបែជាទៅកាងបទល្មើសនិងដើរប្រមូលលុយពីបទល្មើសជារៀងរាល់ថ្ងៃ នៅក្នុងខេត្តរតនគិរីផងទាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com