ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ...
0

រដ្ឋបាលខេត្តកំពង់ធំរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផលបញ្ហាប្រឈមនិងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២២

ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំរដ្ឋបាលខេត្តខិតខំប្រឹងប្រែងសម្រេចបាននិងរួមគ្នាធ្វើការ ពិនិត្យវាយតម្លៃអំពីបញ្ហាប្រឈមដែលនៅសេសសល់សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

 

ឯកឧត្តម ឈុន ឈន់ បានថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ធំ ។ មានការអញ្ជើញចូលរួមឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៩ កងកម្លាំងទាំងប្រភេទ លោកមេឃុំទូទាំងខេត្តកំពង់ធំ ព្រឹកថ្ងៃទី២២ ខែ

 

មីនា ឆ្នាំ២០២២នៅភោជនីដ្ឋានរស្មីចាន់ពេញវង់។

 

ឯកឧត្តម ឈុន ឈន់ បានបន្ថែមថាការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទរួមទាំងការប្រយុទ្ធប្រឆាំងអំពើភាវរកម្មនិងហិរញ្ញប្បទានភេរវកម្មការប្រឆាំងការសម្អាតប្រាក់ ការប្រយុទ្ធប្រឆាំងសកម្មភាពខុសច្បាប់ដែលពាក់ព័ន្ធនឹងការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ការប្រយុទ្ធប្រឆាំងសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទផ្សេងទៀតព្រមជាមួយនឹងការបន្តជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។

 

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានថ្លែងថាចំណុចស្នូលនិងបរិស្ថានគ្រប់ដប់លើនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺការបង្កើនល្បឿនកែទម្រង់អភិបាលកិច្ចគោលដៅយុទ្ធសាស្ត្រនៃអភិបាលកិច្ចគឺការធ្វើទំនើបកម្មស្ថាប័នរដ្ឋនិងការអភិវឌ្ឍប្រកបដោយបរិយាបទសមធម៌និងយុត្តិធម៌តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយ សេដ្ឋកិច្ចនិងរដ្ឋបាលក្នុងការដឹកនាំគ្រប់គ្រងនិងចាត់ចែងកិច្ចការប្រទេសជាតិ ជាពិសេសការធានានិរន្តរភាពនូវតួនាទី និងដំណើរការរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់ លើអត្ថប្រយោជន៍ប្រជាជនជាស្នូលនិងលើការកសាងជាតិ។

 

ឯកឧត្តមបានបន្តថាត្រូវធ្វើការពង្រឹងសុវត្ថិភាពចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈរួមទាំងការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់និងលុបបំបាត់រថយន្តដឹកជញ្ជូនធំៗដែលកែច្នៃខុសបច្ចេកទេសនៃប្រទេស ខាងក្នុងការដឹកជញ្ជូនដែលនាំឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងការបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ។ ការបន្តពង្រឹងការអនុវត្តច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៍តាមរយៈការពិតស្កាត់លំហូរ ជនអន្តោប្រវេសន៍នៅតាមព្រំដែន អាកាសយានដ្ឋាន និងព្រំដែនទឹកជាមួយនឹងការស្រាវជ្រាវរក ជនអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីបញ្ជូនទៅប្រទេសដើមវិញ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com