ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! 
0

រដ្ឋបាល​រាជធានីភ្នំពេញ​ចងទង់ជាតិប្រទេសជាមិត្តចំនួន៧៥ប្រទេស​ ដើម្បី​អបអរ​កិច្ច​ប្រជុំកំពូល​អាស៊ាន​ ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ពេល​ខាង​មុខ​នេះ​ ​

រាជធានីភ្នំពេញ​៖​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកហើយ​ដដែលរាជធានីភ្នំពេញ​ ក៏ដូច​ជា​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ បានចងទង់ជាតិនៃបណ្តាប្រទេសជាមិត្តនានា​តាំងបង្ហាញ​តាមបង្គោលទង់ជាតិ​នៅលើសួនច្បារមាត់ទន្លេមុខព្រះបរមរាជវាំង​ ដើម្បី​បញ្ជាក់ពីចំណង​មិត្តភាព​ និង​ជួយ​លើកកម្ពស់​សោភ័ណភាព​រាជធា នីភ្នំពេញ​ផងដែរ​ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ​ហាក់​មាន​ការ​អាក់​ខាន​ ។​ នៅ​ពេលនេះ​ គេ​បានសង្កេតឃើញទង់ជាតិជាច្រើន​ប្រទេស​ត្រូវ​បាន​ចង​និង​បង្ហូត​ឡើង​លើជាថ្មីម្តងទៀតបក់រវិចៗ​នៅ​លលើសួនច្បារប្របមាត់ ទន្លេ​មុខ​ព្រះ​បរមរាជវាំង​ ចាប់​ពី​ សាលសន្និសីទ​ចតុមុខ​ រហូត​ដល់​រូប​សំណាក​ តេជោ​មាស​ និង​តេជោយ៉ត​ រួមជា មួយការតុបតែងលម្អទាំងសួនច្បារ​ និងភ្លើងពណ៌ផ្សេងៗទៀតរបស់អាជ្ញាធរផងនោះ​ បានធ្វើឱ្យ​រាជធានី​ភ្នំពេញ​កាន់តែមាន​សម្រស់​មួយ​កម្រិត​ថែម​ទៀត​។​ ជាក់​ស្តែង កាលពីព្រឹកថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំដាក់បង្ហាញទង់ជាតិប្រទេសជាមិត្តទាំងអស់ឡើង វិញ នៅសួនច្បារមាត់ទន្លេ បន្ទាប់ពីបានផ្លាស់ប្តូរមួយរយៈដើម្បីដាក់ជំនួសដោយទង់អាស៊ានក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំអាស៊ាននាពេលឆាប់ៗខាងមុខនេះ។ មន្ត្រី​រដ្ឋបាល​រាជធានីភ្នំពេញ​ បានឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី​២១ខែ​មីនា​នេះថា​ ដោយ​មាន​ការ​ណែនាំ​ពី​អភិបាល​រាជ​ធានី​ភ្នំពេញ​ ក្រុម​ការងារ​ររបស់លោកបានចង​ទង់ជាតិតំណាងប្រទេសជាមិត្តនានាចំនួន៧៥ប្រទេស​ រួម​ជាមួយ​ការ​តុបតែងលម្អនានា​ ដើម្បី​ចូលរួមអបអរសាទរ​កិច្ច​ប្រជុំ​អាស៊ាន​ ដែល​រាជធានីភ្នំពេញ​ក៏ដូច​ព្រះ​រាជ​រាជាណាចក្រកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។ លោក​បាន​បញ្ជាក់​ថា​ តាម​ពិត​ប្រទេស​ដែល​ជាសមាជិក​អាស៊ាន​មាន​តែ១១ប្រទេស​ទេ​ ប៉ុន្តែ​ដោយ​មាន​ការ​ណែនាំ​ពី​ថ្នាក់​លើ​ ក៏តម្រូវឱ្យចងទង់ ជាតិប្រទេសជាមិត្តចំនួន៧៥ ប្រទេស​តែម្តង​ទៅ​។ គួររំលឹកថា​ រយ:ពេលជាង ៤០ឆ្នាំកន្លងមកនេះ​ ផ្តើមចេញពីនយោបាយ​ឈ្នះ​ឈ្នះ​ ដែល​ដឹកនាំ​ដោយ​ សម្តេច​ អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ បបានធ្វើឱ្យប្រជាជនកម្ពុជាសម្រេច នូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេងដែលគ្មានអ្នកណាអាចនឹក ស្មានដល់។​ កម្ពុជាបានប្រែ ក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៏,ពីសមរ ភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែង ចែកទឹកដីក្លាយជាប្រជាជាតិមួយដែលមានសុខសន្តិភាព, សេរីភាព,ឯកភាព ស្ថេរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យធ្វើឱ្យជីវភាពប្រជាជនត្រូវបានលើកកម្ពស់ឥតឈប់ឈរ ពិសេសរាជធានីភ្នំពេញកំពុងស្ថិតលើផ្លូវអភិវឌ្ឍន៍ដ៏គួរឱ្យមោទនៈ ក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com