ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង... ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ ឯកឧត្តម អភិបាល.. ==> ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា...
0

ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អ៊ិនឌឺធេនមិន មានគម្រោងរៀបចំពិព័រណ៍វប្បធម៌កម្ពុជា នៅតាមទីក្រុង និង ខេត្តធំៗនៅប្រទេសចិន

ក្រុមហ៊ុនហ្វឺស យូណាយ ណេតវើក អ៊ិនឌឺធេនមិន មានគម្រោងរៀបចំពិព័រណ៍វប្បធម៌កម្ពុជា នៅតាមទីក្រុង និងខេត្តធំៗនៅប្រទេសចិន ដើម្បីបង្ហាញឱ្យប្រជាជនចិនបានដឹង បានស្គាល់ពីវប្បធម៌អរិយធម៌ ដ៏ល្អផូរផង់របស់ខ្មែរ ។ ការបង្ហាញគម្រោងនេះ បានធ្វើឡើងក្នុងឱកាសលោកស្រី អ៊ីន ស៊ែរ អគ្គនាយិកាក្រុម ហ៊ុន ហ្វឺស យូណាយ ណេតវើក អ៊ិនឌឺធេនមិនចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួង ព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។ ឆ្លៀតក្នុងឱកាសនោះ លោក ស្រី អ៊ីន ស៊ែរ បានសំដែងនូវការចូលរួមអបអរសាទរ ចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលទើបទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្រ្ត និងសង្គមសាស្រ្ត ដែលប្រទានផ្ទាល់ដោយព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ កាលព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នាទីក្រុងបាងកក ប្រទេសថៃ។ លោកស្រីបានជម្រាបជូនថា ក្រៅពីកិច្ចសហការជាមួយទូរទស្សន៍ជាតិកម្ពុជា ថតកម្មវិធី ធីតាសង្ក្រាន្ត ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អ៊ិនឌឺធេនមិន មានគម្រោងរៀបចំពិព័រណ៍វប្បធម៌ កម្ពុជា នៅតាមទីក្រុង និងខេត្តធំៗនៅប្រទេសចិន នាពេលខាងមុខនេះ។ តាមរយៈកិច្ចការងារនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានផ្តល់ជាយោបល់ដល់ក្រុម ហ្វឺស យូណាយ ធ្វើកិច្ចសហការជាមួយ ក្រសួង វប្បធម៌ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម រួមទាំងស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសចិន ទើបអាចដំណើរ ការកម្មវិធី នោះបានទៅដោយរលូន និងជោគជ័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com