ទាន់ហេតុការណ៍
(សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា)ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ជាតំណាងចូលរួមកិច្ចប្រជុំប្រចាំខែតុលា របស់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជនខេត្តកណ្តាល.. ==> សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានប្រជាជនច្រើនជាង ២០០លាននាក់ ជាប្រទេសនៅទ្វីបអាមេរិកខាងត្បូងដំបូងគេ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរងជាតំណាងរួមជាមួយនឹងលោកស្នងការរងចំនួន០៦រូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំ.. ==> ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ​ដល់យុទ្ធជន ដែលបានពលីក្នុងសម័យសង្គ្រាមលោកលើកទី១ នៅស្ថានទូតបារាំង នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥.. ==> ក្នុងនាមជា យុវជន ក្មួយៗសិស្សានុសិស្សទាំងអស់ មិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ នោះហើយគឺជាការគាំទ្របុព្វហេតុការពារជាតិដ៏ពិតប្រាកដបំផុត.. ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួម ធ្វើបាឋកថា ជូនដល់មន្ត្រីរាជការ សិស្សមន្ត្រី និងកម្មសិក្សាការី ឆ្នាំ ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល លើប្រធានបទស្តីពី “ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍”.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង ជាតំណាងចូលរួមក្នុងកិច្ចប្រជុំ .. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា
0

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលឡើងវិញផ្លូវកៅស៊ូប្រភេទ DBSTមានប្រវែង ៣ ០០០ ម៉ែត្រ ស្ថិតនៅភូមិដំណាក់ពពូល ភូមិស្រែព្រីង និងភូមិត្រពាំងចិកសា

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលឡើងវិញផ្លូវកៅស៊ូប្រភេទ DBST ដែលជាថវិការបស់រដ្ឋបាលខេត្ត បាតក្រោមទទឹង ៨ម៉ែត្រ និងក្រាលកៅស៊ូទទឹង ៥ម៉ែត្រ មានប្រវែង ៣ ០០០ ម៉ែត្រ ស្ថិតនៅភូមិដំណាក់ពពូល ភូមិស្រែព្រីង និងភូមិត្រពាំងចិកសា ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

 

គម្រោងជួសជុលផ្លូវកៅស៊ូមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរការរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ឲ្យកាន់តែងាយស្រួល និងមានសុវត្ថិភាព ដែលកន្លងមកផ្លូវមួយខ្សែនេះបានទទួលរងការខូចខាតយ៉ាងខ្លាំង ពិបាកក្នុងការធ្វើដំណើរ។ ផ្លូវមួយខ្សែនេះក៏ជាផ្លូវដ៏សំខាន់ក្នុងការបញ្ចៀសចរាចរណ៍មួយផ្នែកពីផ្លូវជាតិលេខ៥ផងដែរ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានឧបត្ថម្ភអំណោយជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០ គ.ក្រ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៣ម៉ឺនរៀល និងបានឧបត្ថម្ភថវិកាជូនស្រីមេម៉ាយជួបការលំបាកចំនួន ២៧នាក់ ដោយក្នុងម្នាក់ៗថវិកាចំនួន ១០ម៉ឺនរៀល។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com