ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ...
0

រដ្ឋបាលខេត្តត្បូងឃ្មុំ ត្រៀមរៀបចំពិធីសម្ពោធមហាកុដិ និងសមិទ្ធផលនានា នៅទីអារាមវត្តល្វា ស្ថិតនៅភូមិល្វា ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំដើម្បីរៀបចំផែនការ កំណត់ភារៈកិច្ចទាំងការ ការពារសណ្តាប់ធ្នាប់ សុខភាព ជូនដល់សមាជិកសមាជិការដែលបានចូលរួម ក្នុងពិធីសម្ភោធមហាកុដិនិងឆ្លងសមិទ្ធផលនានា ក្នុងវត្តឧទុម្ពរ (ហៅវត្តល្វាធំ) ស្ថិតភូមិល្វា ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន។

 

ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសាលាខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរជុំវិញខេត្ត អភិបាលស្រុកត្បូងឃ្មុំ នឹងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

 

ឱកាសនោះ លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានលើកឡើងនូវការរៀបចំតាមររៀបវារៈក្នុងអង្គពិធី ជាពិសេសផែនការការពារសុខភាព សុខសុវត្ថិភាពពីសំណាក់កងទ័ពអាវស និងកងកម្លាំងទាំង៣។

 

បន្ថែមពីនេះ លោកបានបញ្ជាក់ថា ចំពោះសមាសភាពចូលរួមត្រូវកំណត់ឲ្យបានច្បាស់លាស់ មតិស្វាមគមន៍ និងរបាយការណ៍នានា ពិសេសមតិសំណេះសំណាលរបស់គណៈអធិបតី ក៏ដូចជាគ្រឿងលម្អតុបតែង ផ្កាភ្ញី របៀបរៀបរយ សម្រាប់សោភ័ណភាពក្នុងទីតាំងទាំងមូល។

 

លោក ម៉ៅ ឌុង គូសបញ្ជាក់ថា សម្រាប់អ្នកចូលរួមទាំងអស់ត្រូវយកសំណាកមុន១ថ្ងៃ ដូច្នេះអ្នកដែលបានធ្វើសំណាកហើយ មានបិទស្ទីកឃើ ទើបអនុញ្ញាតិឲ្យចូលក្នុងកម្មវិធី ដែលត្រូវបានរៀបចំដោយមន្ទីរសុខាភិបាលខេត្ត មានរៀបចំម៉ាស បាញ់អាកុល ជូនឲ្យបានគ្រប់ចំនួនដល់អ្នកចូលរួម គឺយើងធានារក្សាការពារកុំឲ្យ មានការឆ្លងកូវីដ ពិសេសមេរោគបំប្លែងថ្មី (អូមេក្រុង)នេះតែម្តង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com