ដើម្បីសម្រួលដល់ការងារក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលកំពុងវាយលុកក្នុងប្រទេសកម្ពុជាតាមរយៈក្រសួងសុខាភិបាលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី បានផ្តល់រថយន្តដឹកវ៉ាក់សាំង២០គ្រឿងដល់មន្ទីរសុខាភិបាលចំនួន១៣។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជា ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំង ចំនួន២០ គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណឃ្លាំងឱសថកណ្តាល (CMS)។
បើតាម ក្រសួងសុខាភិបាលបានឱ្យដឹងថា រាជធានី-ខេត្ត ដែលទទួលបានរថយន្តដឹក វ៉ាក់សាំងនាឱកាសនោះរួមមាន៖ ១.មន្ទីរសុខាភិបាលរាជធានីភ្នំពេញ, ២.មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ, ៣.មន្ទីរសុខាភិបាលខេត្តបាត់ដំបង, ៤.មន្ទីរសុខាភិបាលខេត្តកំពង់ចាម, ៥.មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ, ៦.មន្ទីរសុខាភិបាលខេត្តកំពង់ធំ, ៧.មន្ទីរសុខាភិបាល ខេត្តកំពត, ៨.មន្ទីរសុខាភិបាលខេត្តកណ្តាល, ៩. មន្ទីរសុខាភិបាលខេត្តព្រៃវែង ១០.មន្ទីរសុខា ភិបាលខេត្តសៀមរាប, ១១.មន្ទីរសុខាភិបាលខេត្តតាកែវ, ១២.មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និង១៣. ឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល។ ចំពោះរថយន្តដឹកវ៉ាក់សាំង ដែលជា ថវិកាសប្បុរសជនខ្មែរតាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ជារថយន្តម៉ាក Ford ដែល មានការរៀបចំឡើងទៅ តាមតម្រូវការរបស់ វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុង សីតុណ្ហភាព -24c និងមានលក្ខណៈពិសេសជាច្រើនទៀត។
ជាមួយគ្នានោះដែរ រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ ក្រុមការងារ ក្រុមគ្រូពេទ្យទូទាំង រាជធានី-ខេត្តទាំង២៥ ដើម្បីដឹកវ៉ាក់សាំងយកទៅចាក់ ជូនប្រជាពលរដ្ឋ យើងទូទាំងប្រទេស៕






