ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ...
0

អភិបាលខេត្តរតនគិរី អំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ជ្រើសយកកីឡាមួយមុខ ទៅតាមគុណតម្លៃនៃកីឡា តាមរយៈទិសស្លោក “ប្រជាជនម្នាក់ កីឡាមួយមុខ” “លេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន”

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ជ្រើសយកកីឡាមួយមុខ ទៅតាមគុណតម្លៃ នៃកីឡា តាមរយៈទិសស្លោក “ប្រជាជនម្នាក់ កីឡាមួយមុខ” “លេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន”។ ការអំពាវនាវនេះធ្វើឡើង ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួត បាល់ទាត់ពានរង្វាន់ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរី នៅក្លឹបបាល់ទាត់ដាយមិន ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ។

 

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះសាលាដំបូងខេត្ត ដែលបានរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះឡើង ក្នុងគោលបំណងលើកតម្កើងវិស័យកីឡាឱ្យរីកចម្រើន បណ្ដុះស្មារតីជំរុញចលនាមហាជនទូទៅឱ្យលេងកីឡា ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន និងលេងកីឡាដើម្បីសុខភាព។ ហើយសកម្មភាពនៃការជួបជុំលេងកីឡានាឱកាសនេះ ក៏បានស្ដែងឱ្យឃើញពីតម្លៃនៃសន្ដិភាព សេរីភាព ដែលយើងគ្រប់គ្នាគប្បីថែរក្សាការពារឱ្យបាន កុំឱ្យជនណាម្នាក់មកបំផ្លិចបំផ្លាញ និងមិនត្រូវជឿលើការ ញុះញង់ ដែលនាំទៅដល់ក្ដីវិនាសកម្ម ដូចយើងកំពុងឃើញជាក់ស្ដែងសង្គ្រាមនៅក្នុងប្រទេសមជ្ឈិមលោក នាពេលបច្ចុប្បន្ននេះ។

 

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ព្រះរាជអាជ្ញាខេត្តរតនគិរី ចែកចេញជា១០ក្រុម គឺពូលA ៥ក្រុម និងពូលB ៥ក្រុម ដោយចាប់ផ្តើមដំណើរការប្រកួតចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២តទៅ។ហើយបើមិនមានកែប្រែកម្មវិធីប្រកួតទេ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ និងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com