ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

ប្រជាកសិករដាំដំណាំប៉ិកួៈ នៅស្រុកកំពង់សៀមរីករាយដោយមានទីផ្សារ និងមានតម្លៃខ្ពស់

ប្រជាកសិករជាអ្នកប្រកបមុខរបរដាំដំណាំប៉ិកួៈ ដែលរស់នៅក្នុងឃុំរអាង និងឃុំគៀន ជ្រៃ របស់ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានសម្ដែងនូវសេចក្ដីរីករាយយ៉ាងខ្លាំងដោយ ផលិតផលដំណាំប៉ិកួៈឆ្នាំនេះមានទីផ្សារ និងមានតម្លៃខ្ពស់ជាងឆ្នាំមុនទោះប្រទេសកំពុងជួប វិបត្តិជំងឺកូវីដ១៩ ក៏ទីផ្សារផលិតផលរបស់បងប្អូនប្រជាកសិករនៅតែមានទីផ្សារ និងលក់ បានតម្លៃខ្ពស់។

 

លោក គី យូឡេង ប្រជាពលរដ្ឋរស់នៅក្នុង ភូមិគៀនជ្រៃក្រៅ ឃុំគៀនជ្រៃ ស្រុកកំពង់ សៀម បានឱ្យដឹងថា ឆ្នាំនេះលោកមានការសប្បាយរីករាយជាខ្លាំងដោយដំណាំប៉ិកួៈ របស់ លោកដែលធ្វើបានមានទីផ្សារ និងលក់បានតម្លៃខ្ពស់ដែលលក់ក្នុងតម្លៃ១គីឡូក្រាម ថ្លៃ៦០០រៀលដែលឆ្នាំមុន១គីឡូក្រាម៤០០រៀលតែប៉ុណ្ណោះ។​

 

លោក យូឡេង បានបន្ដទៀតថា ក្រុមគ្រួសាររបស់លោកបានដាំប៉ិកួៈ ក្នុងផ្ទៃដី ប្រមាណកន្លះហិកតាដែលដំណាំប៉ិកួៈផ្ដល់ផលប្រមាណ២០តោនក្នុងមួយរដូវ។ តែផលកម្រៃ ដែលទទួលបានវាអាស្រ័យដោយតម្លៃទីផ្សារដោយតម្លៃដើមដៃថ្លៃ កណ្ដាលដៃបង្គួរ និងចុង ដៃទទួលបានតម្លៃថ្លៃបន្ដិចវិញ។

 

ជាក់ស្ដែងឆ្នាំនេះប៉ិកួៈមានតម្លៃ៦០០រៀល ក្នុងមួយគីឡូក្រាម ឆ្នាំនេះអាចរកប្រាក់ចំណូលបានប្រមាណជាង៣០០០ដុល្លារ ក្នុងមួយរដូវ ដែលអាចជួយ ឱ្យជីវភាពរបស់គ្រួសារមានលំនឹងមិនជួបការលំបាក ទោះបីជាស្ថិតនៅក្នុងស្ថានភាព ជំងឺកូវីដ១៩។​

 

លោក សុំ សំអាត អ្នកទទួលទិញប៉ិកួៈពីប្រជាពលរដ្ឋបានឱ្យដឹងថា៖ តម្លៃឆ្នាំនេះខ្ពស់ ហើយប្រជាកសិករមានការរីករាយជាខ្លាំង ដោយធ្វើការប្រមូលផលមកលក់ឱ្យគាត់ និង ទិញយកទៅលក់បន្ដតាមបណ្ដាផ្សារទូទាំងប្រទេស ពិសេសនៅភ្នំពេញដោយទិញពីប្រជា កសិករក្នុងតម្លៃ១គីឡូពី៦០០រៀលទៅ៧០០រៀលឈ្មួញធំៗមកទិញដល់កន្លែងតែម្ដង។​

 

ដំណាំប៉ិកួៈ ជាដំណាំដែលបងប្អូនប្រជាកសិករក្នុងឃុំរអាង និងឃុំគៀនជ្រៃ ដែល រស់នៅជាប់ដងទន្លេមេគង្គនិយមដាំរៀងរាល់ឆ្នាំ នៅរដូវទឹកសម្រកដោយចាប់ ផ្ដើមពីខែកញ្ញា ដល់ខែតុលា និងធ្វើការប្រមូលផលចាប់ពីខែមករា ដល់ខែមីនា ទើបបញ្ចប់ ហើយតម្លៃប៉ិកួៈ ក្នុងទីផ្សារគឹចាប់២៥០០រៀល ដល់៣០០០រៀល ក្នុងមួយគីឡូ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com