ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូលេខ ១២០B ប្រវែង ៤០០០ម៉ែត្រ ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី

ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ អមដំណើរដោយ ឯកឧត្តម លោកជំទាវ ប្រតិភូ និងលោក ភួន ឈីម អភិបាលស្រុកបាទី និងមន្រ្តីរាជាការចំណុះរដ្ឋបាលស្រុក កាលពីថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូលេខ 120B មានប្រវែង ៤០០០ម៉ែត្រ ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពី បងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។

 

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយ កិតិ្តបណ្ឌិត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ សាលារៀន មន្ទីរពេទ្យ ។ល។ ជាពិសេសប្រមុខរាជរដ្ឋា ភិបាល គឺបានផ្ដោតសំខាន់ យកចិត្តទុកដាក់ក្នុងកសាងផ្លូវគ្រប់ទីកន្លែងចាប់ពីទីប្រជុំជន រហូតដល់ជនបទ ព្រោះផ្លូវគឺជាចរន្តឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ប្រកបរបបរប្រចាំថ្ងៃ ក្នុងការ ផ្លាស់ប្ដូរមុខទំនិញរវាងទីប្រជុំជន ដល់ជនបទ។

 

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការអប់រំណែនាំដល់ ប្រជាពលរដ្ឋ មិនឲ្យសាង់សងឬរំលោភលើដីចំណីផ្លូវរបស់រដ្ឋ ព្រោះប្រសិនបើបងប្អូន ប្រជាពលរដ្ឋបាន ចូលរួមចំណែកជាមួយនឹងអាជ្ញាធរមិនរំលោភដីចំណីផ្លូវ វាគឺជាការចូលរួមចំណែក និងបង្ហាញឱ្យឃើញ ពីការយល់ដឹង ការគោរពច្បាប់របស់ប្រជាពលរដ្ឋ ទៅលើដីចំណីផ្លូវ ពិសេសគឺនៅពេលដែលរដ្ឋត្រូវ ការធ្វើការពង្រីកផ្លូវ ឬជួសជុលផ្លូវ ចាក់កៅស៊ូជាដើម គឺមិនមានការប៉ះពាល់ ឬក៏ខូចខាតទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋនោះឡើយ។

 

អភិបាលខេត្ត ឯកឧត្តម អ៊ូច ភា បានបន្តថា ផ្លូវ១ខ្សែនេះមានសារៈសំខាន់ណាស់ សម្រាប់បម្រើផលប្រយោជន៍រួម ព្រោះផ្លូវជាសសៃឈាមសេដ្ឋកិច្ច គឺមានផ្លូវមានសង្ឃឹម ម្យ៉ាងទៀត នៅពេលដែលទទួល បានផ្លូវ១ខ្សែនេះហើយ គឺយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាផ្លូវនេះ ឱ្យបានគង់វង្សទុកសម្រាប់កូនចៅ ជំនាន់ក្រោយ និងទុកជាសម្បត្តិរួម។

 

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ ដែលធ្វើការស្ថាបនាពេលនេះ ប្រសិនមានការប៉ះពាល់ដោយប្រការណាមួយ សូមមេត្តាយោគយល់ និងអធ្យាស្រ័យគ្នា ព្រោះការស្ថាបនាគឺមានគោលបំណងតែមួយគត់ គឺចង់បានផ្លូវធំ ល្អស្អាត ងាយស្រួលធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺត្រូវចេះជួយថែរក្សាផ្លូវទាំងអស់គ្នា។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ទី២ ទី៣ ឬដូសជំរុញ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំង ដោយឥតគិតថ្លៃឱ្យគ្រប់ៗគ្នា ជាពិសេសបងប្អូនបន្តការអនុវត្ត វិធានការនានារបស់ ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ប៉ុន្តែត្រូវបន្តអនុវត្តន៍វិធានការ ៣ការពារ ៣កុំ ដើម្បីសហគមន៍គ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com