ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ អគារលេខាធិការដ្ឋានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដើម្បីបង្កលក្ខណៈងាយស្រួលការផ្តល់សេវាសាធារណៈជូនដល់ធុរជន ឬវិនិយោគិន

នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារលេខាធិការដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តំណាងអភិបាលខេត្ត ឯកឧត្តម ឯម ដេត តំណាងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ម តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ហេង ឡុង អគ្គនាយកចំការបឹងកេត លោកឧកញ៉ា សូ សេត និងលោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ព្រមទាំង លោកឧកញ៉ា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ។

បើតាមលោកឧកញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ មានប្រធាន១រូប អនុប្រធាន៨រូប មានអគារផ្ទាល់ដីទំហំ ១៦ម x ២០ម ចែកចេញជា០៤បន្ទប់ ក្នុងនោះមានសាលប្រជុំធំ សាលកណ្តាល បន្ទប់ទទួលភ្ញៀវ និងបន្ទប់ទឹក ព្រមទាំងប្រព័ន្ធទឹកស្រោចស្រពដើមធ្នង់ និងដើមផ្កានានាលម្អលើកសម្រស់អគារ។

លោកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក៏បានថ្លែងអំណរគុណដល់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជម្រុញអោយសភាពាណិជ្ជកម្មសាងសង់អគារលេខាធិការដ្ឋានរបស់ខ្លួន លោកឧកញ៉ា សូ សេត បានផ្តល់នូវដី ១,២៥២ ម៉ែតការ៉េ និងលោកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយកចំការកៅស៊ូបឹងកេត ឧបត្ថម្ភនូវទឹកប្រាក់ ចំនួន ៧,០០០ ដុល្លា សម្រាប់សាងសង់អគារ ព្រមទាំងការចូលរួមឧបត្ថម្ភទាំងថវិកា កម្លាំងកាយចិត្តពី ឯកឧត្តម លោកឧកញ៉ា ដែលជាប្រធាន អនុប្រធាន និងសមាជិកសមាជិកាទាំងអស់ នៃសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានបញ្ជាក់ផងដែរថាអគារសភាពាណិជ្ជកម្មនេះ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្ត និងបង្កលក្ខណៈងាយស្រួលដល់ការផ្តល់សេវាសាធារណៈជូនដល់ធុរជន ឬវិនិយោគិន ដើម្បីមានលទ្ធភាពចូលរួមលើការវិនិយោគ ការប្រកបមុខរបរ និងសកម្មភាពសេដ្ឋកិច្ច សង្គមដទៃទៀត ដើម្បីធ្វើឲ្យខេត្តត្បូងឃ្មុំប្រែក្លាយតំបន់ទីរួមខេត្តនេះទៅជាមជ្ឈមណ្ឌល រដ្ឋបាលប្រមូលផ្តុំ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងអប់រំកសាងបណ្តុះបណ្តាលធនធានមនុស្ស។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីមួយនេះ ដែលបង្ហាញពីសាមគ្គីភាពផ្ទៃក្នុង ក្នុងការចូលរួមជួយឧបត្ថម្ភគាំទ្រ ទាំងទីតាំង និងអគារផុសចេញជារូបរាងឡើង។

ក្នុងឳកាសនោះឯកឧត្តម បួន សារៈមុនី បានលើកឡើងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែលើកឡើងថា «វិស័យឯកជនជាក្បាលម៉ាសុីន និងជាកម្លាំងចលករចូលរួមជួយបង្កើនសេដ្ឋកិច្ចកម្ពុជា» អ្វីដែលសំខាន់ជាងនះទៅទៀត គឺកត្តាសុខសន្តិភាព ជាកត្តាចម្បងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

បន្ថែមពីនេះទៀតឯកឧត្តមបញ្ជាក់ថា ថ្មីៗនេះ កត្តាដែលកម្ពុជាជោគជ័យបំផុតនោះគឺ កត្តាការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកម្ពុជាបើកប្រទេសបានមុនគេ ធ្វើឲ្យទ្វារសេដ្ឋកិច្ចបើកជំហរនឹងកើនឡើងដូចគ្នា។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសំណូមពរឲ្យសភាណិជ្ជកម្មខេត្តបន្តថែរក្សាអគារឲ្យបានល្អគង់វង្ស និងបន្តប្រមូលកសាងសមាជិកសមាជិកាសភាពាណិជ្ជកម្ម គៀងគរដៃគូរអាជីវកម្ម អ្នកវិនិយោគនានា ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជកម្មក្នុងតំបន់ និងក្រៅតំបន់ ធ្វើយ៉ាងណាឱ្យវិស័យឯកជនក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេសកាន់តែរីកចម្រើនបន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com