ទាន់ហេតុការណ៍
លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ...
0

ជើងឯកថ្នាក់ជាតិកីឡាបាល់បោះ ប្រចាំឆ្នាំ២០២១ សម្រួចគុណភាពលើវិញ្ញាសា ៣នាក់ទល់៣នាក់

ការប្រកួតកីឡាបាល់បោះ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ កំពុងដំណើរប្រកួតជម្រុះស្វែងរកធនធានប្រកបដោយគុណភាព រយៈពេល៤ថ្ងៃ ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានវិទ្យាល័យវត្តកោះ រាជធានីភ្នំពេញ ដោយសម្រួចគុណភាពតែ លើវិញ្ញាសា ៣នាក់ទល់៣នាក់។

 

លោក ដូង ឌីម អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់បោះកម្ពុជាគូសបញ្ជាក់ថា ការប្រកួតកីឡា បាល់បោះជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះមានក្រុមចូលរួមសរុបចំនួន ២៤ក្រុម ក្នុងនោះ ផ្នែកបុរសមាន១៧ក្រុម និងផ្នែកនារីមាន៧ក្រុម ដោយសរុបទាំងប្រតិភូដឹកនាំមកពីក្លឹបរាជធានី ខេត្តចំនួន ១២០នាក់។ លោកបានបន្ដថា អ្វីដែលសំខាន់ក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតខ្ពស់នេះ គឺសហព័ន្ធរៀបចំការប្រកួតទម្រង់ ៣នាក់ទល់៣នាក់ ខុសប្លែកពីរៀងរាល់ឆ្នាំ ដែលប្រកួត ៥ទល់៥នាក់។ លោកបានឱ្យដឹងទៀតថា ការរៀបចំប្រកួតទម្រង់ ៣នាក់ទល់ ៣នាក់នេះ គឺសហព័ន្ធកីឡាបាល់បោះអន្តរជាតិ (FIBA) ជំរុញ និងបំផុសឱ្យបណ្តាប្រទេសនានារៀបចំទម្រង់ ៣ទល់៣នាក់នេះ ស្របពេលដែលប្រភេទវិញ្ញាសាអំណោយផលល្អផងដែរ ក្នុងការកាត់បន្ថយហានីភ័យ ក្នុងបរិបទវិបត្តិជំងឺកូវីដ-១៩ ដោយវាត្រូវការលេងលើទីលានតូច និង១ជំហៀងតារាងប៉ុណ្ណោះ។

 

អគ្គលេខាធិការរងរូបនេះបន្ថែមថា នេះជាការជំហានថ្មីមួយ ដែលសហព័ន្ធកីឡាបាល់បោះកម្ពុជា កំពុងជំរុញសកម្មភាពបណ្តុះបណ្តាលធនធាន ស្របតាម FIBA ដោយ៣ទល់៣នេះ ក្នុង១ក្រុមមានតែ៤នាក់ ប៉ុណ្ណោះ ពោលគឺកីឡាករ៣នាក់ក្នុងទីលាន បម្រុងម្នាក់ និងមេដឹកនាំក្រុមម្នាក់ ដោយមិនមានគ្រូបង្វឹកទេ។ ចំពោះវិញ្ញាសា ៥ទល់៥ គឺត្រូវការទីលានធំតាមស្តង់ដារ។ សហព័ន្ធបាល់បោះបានបំផុសការលេង ៣ទល់ ៣នេះ ចាប់តាំងពីឆ្នាំ២០១៤មកម្លេះ ប៉ុន្តែមិនសូវមានសកម្មភាពផុសផុលខ្លាំងទេ ទើបតែនៅ ឆ្នាំ២០១៨ មកដល់ពេលបច្ចុប្បន្ននេះ សហព័ន្ធធ្វើការងារនេះបានខ្លាំងក្លា ដើម្បីពង្រឹងគុណភាពរបស់កីឡាករ កីឡាការិនី ដែលវិញ្ញាសានេះគឺជាទម្រង់អតិភាពនៃគោលដៅដណ្តើមមេដាយ ក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ជាពិសេសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ ដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

 

លោក ដូង ឌីម បានសង្កត់ធ្ងន់ថា ងាកមកការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលកំពុងដំណើរ ការប្រកួតនេះវិញ គឺប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៤៥លានរៀល នៅក្នុងចំណោមថវិកាគាំទ្រសរុបចំនួន (សម្រាប់ឆ្នាំ២០២១) ១០០លានរៀល ដែលប្រើប្រាស់ សម្រាប់៣ មុខសញ្ញាសំខាន់ៗ ដូចជាផ្នែករដ្ឋបាល ២០ភាគរយ ផ្នែកបណ្តុះបណ្តាល ៣៥ភាគរយ និងការប្រកួតជើងឯកថ្នាក់ជាតិ ៤៥ភាគរយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com