ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

អភិបាលខេត្តព្រះវិហារសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនិទ្ទេសA

ព្រះវិហារ៖ នៅព្រឹកថ្ងៃ១៥ ខែមករា ឆ្នាំ២០២២ នៅសាលាខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំ ណាល និងផ្តល់រង្វាន់លើក ទឹកចិត្ត ដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិទទួលបាននិទ្ទេសA សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាល រងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើនរូប ។

 

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០ -២០២១ មានបេក្ខជនប្រឡងសរុបចំនួន ១៥៧៣នាក់ ស្រី ៨៣៥នាក់ បេក្ខជន បានមកប្រឡងសរុបចំនួន ១៥២២ នាក់ ស្រី ៨១២នាក់ ស្មើនឹង ៩៦,៧៦% ស្រី ៩៧,២៥% ចែកចេញជា ២ផ្នែក គឺផ្នែកវិទ្យាសាស្ត្រ បេក្ខជនចំនួន ៣៣៦នាក់ ស្រី ១៩៤នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គមចំនួន ១១៨៦ ស្រី ៦១៨នាក់ ។

 

ចំពោះលទ្ធផលប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ មានបេក្ខជនប្រឡងជាប់ចំនួន ១០៧៥នាក់ ស្រី ៦២០នាក់ ក្នុងនោះនិទ្ទេស A ០៤នាក់ ស្រី ០៤ និទ្ទេស B ចំនួន ២៩នាក់ ស្រី ១៥នាក់ និទ្ទេស C ចំនួន ១៤៥នាក់ ស្រី ៩០នាក់ និទ្ទេស D ចំនួន ៣៨៤នាក់ ស្រី ២៣១នាក់ និងនិទ្ទេស E ចំនួន ៥១៣ នាក់ ស្រី ២៨០នាក់ ។ ឯកឧត្តមអភិបាលខេត្តបានសំដែងនូវការកោតសរសើរដល់សិស្សនិទ្ទេស A ទាំង ៤នាក់ ដែលបានខិតខំរៀន សូត្ររហូតទទួលបាននិទ្ទេសល្អ និងបានថ្លែងអំណរគុណទៅដល់លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់បង្ហាត់ បង្រៀននាពេលកន្លងមក ។

 

ឯកឧត្តមក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូ អំណត់ព្យាយាមដោយយកចិត្តទុកដាក់រៀនសូត្រ ឱ្យបានពូកែថែមទៀត ត្រូវធ្វើអំពើណាដែលល្អ និងមានប្រយោជន៍ដល់សង្គម ហើយត្រូវការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល បីកុំ បីការពារ ។

 

បន្ទាប់មក ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត បានឧបត្ថម្ភដល់សិស្សនិទ្ទេស A ទាំង ៤នាក់ ទទួលបានម៉ូតូ ZoomerX ស៊េរីឆ្នាំ២០២២ ក្នុងម្នាក់ៗមួយគ្រឿង និងថវិកា ៨ម៉ឺនរៀល ផ្ដល់ជូនលោកគ្រូ អ្នកគ្រូ ២៤នាក់ ម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល និងបានផ្ដល់ជូនមណ្ឌលកុមារកំព្រានូវថវិកា ៤០ម៉ឺនរៀល ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com