ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដែលបានព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ចបានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រ ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញបេកកម្មមនុស្សធម៌ តាម រយៈ ការពិនិត្យព្យាបាល ដោយឥតគិតថ្លៃ និងការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូន ប្រជា ពលរដ្ឋនៅទូទាំងប្រទេស។ ការលើកឡើងនេះ ក្នុងឱកាសអនុញ្ញាតិឱ្យ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិ ការ ក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី និងក្រុមការងារសរុប ចំនួន២២ នាក់ ចូលជួបសម្តែងការគួរសម និងជូនពរក្នុង ឱកាស ចូល ឆ្នាំថ្មី ឆ្នាំសកល២០២២ កាលពីរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។

 

ឯកឧត្ដម លេង ផាលី បានលើកឡើងអំពីវឌ្ឍនភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដោយគិតមកដល់ពេលនេះ គឺមានរយៈពេល ៩ឆ្នាំ ក្រោមការដឹកនាំ ចង្អុល បង្ហាញដោយផ្ទាល់ និងការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារពីសំណាក់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដោយបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ៣៤០ លើក។

 

ដោយមាន គ្រូពេទ្យស្ម័គ្រចិត្តចូលរួមចំនួន ៥ ៦៧៩ នាក់ (ស្រី ៣ ២៣១ នាក់) បានពិនិត្យ និងព្យាបាល ព្រមទាំង ចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន ១ ៤៨១ ១៣៦នាក់ (ស្រី ៨៤៤ ៥៧៦ នាក់) ក្នុង ២៥ រាជធានី-ខេត្ត។ ឯកឧត្ដមបានបន្ដថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដក៏បានចូលរួម អប់រំផ្សព្វផ្សាយសង្គ្រោះបឋម ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ព្រមទាំងពិនិត្យ និងព្យាបាលជំងឺ ចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតថ្លៃបានចំនួន ៧៣លើក ក្នុងនោះពិនិត្យនិងព្យាបាលចែក ថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ បានចំនួន ៩៤០ ៣០១ នាក់ (ស្រី ៤៨០ ៩៤០ នាក់) ក្នុង ២៥ រាជធានី-ខេត្ត ។ ឯកឧត្ដមបានបន្ថែមថា នៅក្នុងរយៈពេលចុងក្រោយនេះ ក្រោមការដឹក នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងក្រោមការដឹកនាំសម្របសម្រួលដោយផ្ទាល់ពីឯកឧត្ដមប្រធាន ហ៊ុន ម៉ានី ក្រុម ការងារគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានប្រើប្រាស់បុគ្គលិកអស់ចំនួន ១ ០៧២ នាក់ នៅលើចំនួន ១ ២៥៨ នាក់ ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ដោយចាក់ ជូនប្រជាពលរដ្ឋបានប្រមាណ ៩៣៣ ១៤១ ដូស ក្នុង០៨ រាជ ធានី-ខេត្ត។

 

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំណរគុណដល់ ឯកឧត្ដម ហ៊ុន ម៉ានី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញបេកកម្ម មនុស្សធម៌ តាមរយៈ ការពិនិត្យព្យាបាល ដោយឥតគិតថ្លៃ និងការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង។ លោកជំទាវបានស្នើឱ្យ ក្រុម គ្រូពេទ្យទាំងអស់សូមបន្តនូវសកម្មភាពនេះបន្ថែមទៀត ជួយដល់ប្រជាពលរដ្ឋក្រក្រី ពិសេស អ្នករស់នៅតំបន់ដាច់ស្រយាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុង ការថែទាំ នូវ សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com