ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ..
0

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបសំណេះសំណាលជាមួយនិស្សិតថ្នាក់វេជ្ជ បណ្ឌិតឯក ទេស អាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចេញផ្សាយ ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២២

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា ជាអនុប្រធាន ក្រុមប្រឹក្សាភិបាលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ (TYDA) និងជាតំណាងមូល និធិ អាហារូបករណ៍សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានជួបសំណេះសំណាល ជាមួយនិស្សិតថ្នាក់វេជ្ជបណ្ឌិត ឯកទេស ២២ជំនាញ ក្នុងឆ្នាំសិក្សា ២០២១-២០២២ ទើបប្រឡង ជាប់ ចូលរៀន ចំណាត់ថ្នាក់ លេខ១ ចំនួន ២២រូប ដែលទទួលបានអាហារូបករណ៍ សម្តេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ពិធីនេះ បានធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ នេះបើយោង តាម សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

 

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និង ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបាន ស្វាគមន៍យ៉ាងកក់ ក្តៅជូនលោកជំទាវបណ្ឌិតដែលបានអញ្ជើញមកជួបសំណេះសំណាលជាមួយនិស្សិតនាថ្ងៃនេះ ហើយឯកឧត្តមសាស្រ្តាចារ្យបានរាយការណ៍ជាសង្ខេបជូនលោកជំទាវ អំពីស្ថានភាព និស្សិត ដែលទទួលបានអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិ បាល។

 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូននិស្សិតឆ្នើមទាំងអស់។ លោកជំទាវបណ្ឌិតបានសម្តែង នូវការកោតសរសើរចំពោះការខិតខំរៀនសូត្ររហូតប្រឡងជាប់ដោយជោគជ័យរបស់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនាពេលនេះ។ លោកជំទាវបណ្ឌិតក៏បានចែករំលែកនូវបទពិសោធន៍ សំខាន់ៗដែលលោកជំទាវបណ្ឌិតផ្ទាល់បានឆ្លងកាត់ក្នុងការសិក្សា ព្រមទាំងបានផ្តល់នូវអនុ សាសន៍ក្រើនរម្លឹកឱ្យប្អូនៗនិស្សិតទាំងអស់ត្រូវចេះជួយគ្នា និងមានសាមគ្គីភាព។

 

លោកជំទាវ បណ្ឌិតបានលើកទឹកចិត្តដល់និស្សិតអាហារូបករណ៍ក្នុងការចូលរួមស្ម័គ្រ ចិត្តជាមួយក្រុមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ ដើម្បីទទួលបាននូវបទពិសោធន៍ផ្ទាល់ និង ប្រើប្រាស់ចំណេះ ដឹងរបស់ខ្លួនដើម្បីជួយពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋ។

 

សូមជម្រាបជូនថា ចាប់ពីឆ្នាំសិក្សា ២០១៤-២០១៥ មកដល់ពេលបច្ចុប្បន្ន ដោយ មានការសណ្តោសអំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងនិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ដែលបានប្រឡងចូលរៀន ជាប់ លេខ១ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២០៤ នាក់ (ស្រី៥៤នាក់) បាន ទទួលអាហារូបករណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជា ណា ចក្រកម្ពុជា។ ក្នុងចំណោមនិស្សិតទាំងនោះ និស្សិតចំនួន ៦៦នាក់ (ស្រី១៤នាក់) បាន បញ្ចប់ការសិក្សាដោយជោគជ័យ និងមាននិស្សិតចំនួន៤៥នាក់ (ស្រី១០នាក់) បានបន្តការ សិក្សាទៅប្រទេ សបារាំង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com