ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព...
0

តំណាងក្រសួងអប់រំ ស្នើឱ្យអ្នកជំនាញកីឡាអុកចត្រង្គខិតខំអភិរក្ស និងអភិវឌ្ឍន៍កីឡាប្រពៃណី ជាតិនេះ ឱ្យកាន់តែរីកចម្រើន

លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យសិក្ខាកាមជាអាជ្ញាកណ្តាលកីឡាអុកចត្រង្គទាំងអស់បន្តកិច្ចខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិរក្ស និងអភិវឌ្ឍន៍វិស័យកីឡាអុកចត្រង្គរបស់កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ការលើកឡើងនេះ នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាលកីឡាអុកចត្រង្គ កម្ពុជា កម្រិតអន្តរជាតិ  កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈ កម្មាធិការ ជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីដំណើរអស់រយៈពេល៥ថ្ងៃ។

លោក ប៉ែន វុទ្ធី តំណាងក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ដោយសារតែ កីឡាអុកចត្រង្គ គឺជាប្រភេទកីឡាប្រពៃណីជាតិខ្មែរ និងជាប្រភេទកីឡាអត្តសញ្ញាណជាតិ ដោយត្រូវបានចារឹកទុកនៅលើប្រាសាទបុរាណ និងឯកសារនានា ដូច្នេះហើយនេះជាមោទន ភាព នៃវិស័យកីឡាអុកចត្រង្គ ដែលយើងទាំងអស់គ្នាត្រូវថែរក្សា និងត្រូវអភិវឌ្ឍន៍ឱ្យ កាន់ ប្រសើរ បន្ថែមទៀត។ តាមរយៈវគ្គបណ្តុបណ្តាលនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់ ដែលមកពី១៦ក្លិបនៃរាជធានី-ខេត្តនឹងយកចំណេះដឹង ក្បួនច្បាប់នៃការលេងកីឡាអុក នេះទៅ ផ្សព្វផ្សាយឱ្យបានទូលាយ និងកសាងធនធានអុកចត្រង្គឱ្យកាន់តែសម្បូរបែបបន្ថែមទៀត។

លោក ទុយ វិច្ឆិកា អ្នកគ្រប់គ្រងវគ្គបានឱ្យដឹងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល កម្រិត អន្តរជាតិ នាពេលនេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការពង្រឹង និងពង្រីកធនធាន មនុស្ស ដើម្បីអភិវឌ្ឍន៍ស័យកីឡាអុកចត្រង្គ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវលទ្ធ ផលល្អ ក្នុងការដឹកនាំការប្រកួតលើឆាកអន្តរជាតិនានា ក៏ដូចជាការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផងដែរ។ លោកបន្ថែមថា វគ្គនេះមានអាជ្ញា កណ្តាល ចូលរួមសិក្សាសរុបចំនួន ៣២នាក់ មកពី១៦ក្លឹបរាជធានី-ខេត្ត ដែលជាសមាជិកពេញ សិទ្ធិរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា។

យោងតាមរបាយការណ៍ពីលោកគ្រូឧទ្ទេសប្រចាំវគ្គ ការសិក្សាអស់រយៈពេល៥ថ្ងៃ ដោយមានការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ ប្រកបដោយភាពទទួលខុសត្រូវ ត្រូវបាន វាយតម្លៃលទ្ធផលសិក្សារួមមាន៖ និទ្ទេសល្អ ២០នាក់ និទ្ទេសល្អបង្គួរ ៨នាក់ និងនិទ្ទេសមធ្យម ៤នាក់។ វគ្គនេះ មានគ្រូឧទ្ទេស គឺលោកគ្រូ ហូយ សូណា និងលោកគ្រូ ប៊ិន គាសេង ក្រោម ការ ផ្ត ល់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២១ ដោយប្រើប្រាស់ កញ្ចប់ ថវិកា ចំនួន ៣៥ភាគរយ នៅក្នុងចំណោមការកំណត់ជាបីមុខសញ្ញា គឺការងាររដ្ឋបាល ២០ ភាគរយ ការងារបណ្តុះបណ្តាល ៣៥ភាគរយ និងការងារប្រកួត ៤៥ភាគរយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com