ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

សប្បុរសជន​នានា បន្ត​ជួយ​ឧបត្ថម្ភ​នូវ​សម្ភារៈ និង​ថវិកា ជូន​ដល់​រដ្ឋបាល​ខេត្ត​កណ្ដាល សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩

ខេត្ត​កណ្ដាល​៖ ឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​ក្រុមការងារ​ឆ្នោត​មហា​សំណាង​ខេត្ត​កណ្ដាល បាន​ឧបត្ថម្ភ​សម្ភារៈ និង​ថវិកា សម្រាប់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩ មាន​៖​ក្រុមការងារ​ឆ្នោត​មហា​សំណាង​ខេត្តកណ្ដាល បាន​ឧបត្ថម្ភ អាល់​កុល​៥​កាន ម៉ាស់​២៥០០​ម៉ាស់ មី​ជាតិ​៥​កេស​ធំ ទឹក​សុទ្ធ​២០​កេស និង​អង្ករ​១​តោន និង​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បាន​ឧបត្ថម អាល់​កុល​១០​កាន ម៉ាស់​១០​ម៉ឺន​ម៉ាស់ អង្ករ​១០​តោន និង​ថវិកា​៣​ម៉ឺន​ដុល្លារ ជូន​ដល់​រដ្ឋបាល​ខេត្ត​កណ្ដាល​។

​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិនា ឆ្នាំ​២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល អនុញ្ញាត​ឱ្យ ឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​ក្រុមការងារ​ឆ្នោត​មហា​សំណាង​ខេត្ត​កណ្ដាល ចូល​ជួប​សំណេះសំណាល និង​នាំយក​នូវ សម្ភារៈ និង​ថវិកា មួយចំនួន ជូន​ដល់​រដ្ឋបាល​ខេត្ត​កណ្ដាល សម្រាប់​ប្រយុទ្ធប្រឆាំង ក្នុង​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល​។​

​មានប្រសាសន៍​នាឱកាស​នោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​ប្រកប​ដោយ​សប្បុរស ពោរពេញ​ដោយ​សទ្ធា​ជ្រះថ្លា​របស់ ក្រុមការងារ​ឆ្នោត​មហា​សំណាង​ខេត្តកណ្ដាល និង​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ដែល​បាន​ចំណាយ​នៅ​ថវិកា និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ក្នុង​ការជួយ​ដល់​សង្គមជាតិ តាមរយៈ​រដ្ឋបាល​ខេត្ត​កណ្ដាល ដែល​នេះ​គឺជា​កាយវិការ​ឆ្លុះបញ្ចាំង​ពី គុណធម៌ សប្បុរសធម៌ ការចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក ពិសេស​បាន​ទាន់ពេលវេលា​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម ជាមួយ​អាជ្ញាធរ​ខេត្ត ដោយ​អនុវត្ត​វត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​រាជរដ្ឋាភិបាល ដើម្បី​រួម​គ្នា​បង្ការ ការពារ និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ក៏ដូចជា​ទូទាំងប្រទេស​ផងដែរ​។ ជាងនេះទៅទៀត ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​យ៉ាងទទូច សូមឱ្យ​ប្រជាពលរដ្ឋ ដែល​បាន​ដឹងខ្លួន ថា​បាន​ប៉ះពាល់​ដល់​ផ្ទាល់ ឬ​ប្រយោល នៅ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ សូម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​មក​ធ្វើ​ចត្តា​ឡីស័​ក​ឱ្យ​បាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ទន្ទឹម​នឹង​នេះ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ មិន​មាន​ការចាំបាច់​នោះ​ទេ សូម​បងប្អូន​កុំ​ចេញពីផ្ទះ និង​មិន​ត្រូវ​នៅ​កន្លែង​ទីប្រជុំជន​ឡើយ ព្រោះថា​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​នេះ យើង​សង្កេតឃើញថា​នៅតែ​មាន​ការកើនឡើង​ជា​បន្តបន្ទាប់ នូវ​អ្នក​ដែល​មាន​ផ្ទុក​ជំងឺ​កូវី​ដ​-១៩​នៅឡើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ខេត្ត​កណ្ដាល​បាន​ស្រាវជ្រាវ​រកឃើញ​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០ កុម្ភៈ​សរុប​ចំនួន ១៤៧៥៧​នាក់ យក​សំណាក​បាន ១៤០៧៥​នាក់ អ្នក​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចំនួន ១០៤៧​នាក់ នៅ​ផ្ទះ​ចំនួន ១០២២០​នាក់ មាន​ករណី​វិជ្ជមាន​ចំនួន ២៤៩​នាក់ និង​ករណី​ជា​សះស្បើយ​ចំនួន ១៨​នាក់​។​.

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com