ទាន់ហេតុការណ៍
ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយ លោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយរួម... ==> សម្ដេចបវរធិបតី  នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត  បានអញ្ជើញសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ចំនួន ៣នាក់ដែលរងរបួសដោយសា.. ==> ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរង រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ត្រី ជា សំអាត ស្នងការរងជាតំណាង ចូលរួម.. ==> លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖. ==> (សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា)ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ជាតំណាងចូលរួមកិច្ចប្រជុំប្រចាំខែតុលា របស់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជនខេត្តកណ្តាល.. ==> សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានប្រជាជនច្រើនជាង ២០០លាននាក់ ជាប្រទេសនៅទ្វីបអាមេរិកខាងត្បូងដំបូងគេ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរងជាតំណាងរួមជាមួយនឹងលោកស្នងការរងចំនួន០៦រូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំ..
0

ទឹកស្ទឹងសែនបន្តហក់ឡើងលើសកម្ពស់ប្រកាសអាសន្ន រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសពីការហក់ឡើង នៃកម្ពស់ទឹកស្ទឹងសែន បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃកន្លងមក និងនៅពេលនេះ ភ្លៀងក៏នៅតែបន្តធ្លាក់រាយប៉ាយ លើដែនដីរដ្ឋបាលខេត្ត ធ្វើឲ្យកម្ពស់ទឹកស្ទឹងសែន បន្តហក់ឡើងដល់ ១២,១២ម៉ែត្រ។នៅថ្ងៃម្សិលមិញ ទឹកស្ទឹងសែន មានកម្ពស់ ១១,៨០ម៉ែត្រ ឡើងលើសកម្ពស់ ប្រកាសអាសន្ន ០,៦២ម៉ែត្រ ខណៈទឹកស្ទឹងសែនមានកម្ពស់ ១១,៥០ម៉ែត្រ ជាកម្ពស់ដែល ត្រូវប្រកាសឲ្យប្រុងប្រយ័ត្ន នៅថ្ងៃទី២៧កញ្ញាឆ្នាំ២០២១។

រដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី២៦កញ្ញាឆ្នាំ២០២១ បានប្រកាសជូនដំណឹង ស្តីពីស្ថានភាពកម្ពស់ទឹកស្ទឹងសែន និងការចូលរួមទប់ស្កាត់ នូវគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង និងដើម្បីធានាសុវត្ថិភាព និងបង្ការ នូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន ឡើងជាយថាហេតុ ។សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ ដែលងាយរងគ្រោះដោយសារទឹកជំនន់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ចៀសវាងកើតមានឡើងនូវគ្រោះថ្នាក់ផ្សេងៗ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ជួបគ្រោះទឹកជំនន់ ត្រូវរាយការផ្តល់ព័ត៌មានឲ្យបានឆាប់បំផុត ដល់អាជ្ញាធរភូមិ ឃុំ-សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាព ចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះឲ្យបានទាន់ពេលវេលា។

សូមជម្រាបថា យោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ដោយសារ ព្រះរាជាណាចក្រកម្ពុជា បានទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់លើជួរភ្នំដងរែក និងខ្ពង់រាបឦសាន ជាមួយនឹងខ្យល់មូសុងនិរតី បក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ ។

ស្ថានភាពបែបនេះ ធ្វើឲ្យខេត្តព្រះវិហារ មានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលបានធ្វើឲ្យទឹកស្ទឹងសែនហក់ឡើងខ្លាំង លើសពីកម្រិតដែលត្រូវប្រកាសអាសន្ន ។

រដ្ឋបាលខេត្តព្រះវិហារ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ នឹងមានការប្រុងប្រយ័ត្ន បង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពកម្ពស់ទឹកទន្លេ និងទឹកស្ទឹងសែន ដែលកំពុងបន្តហក់ឡើងជាបន្តបន្ទាប់នេះ និងក៏សូមអំពាវនាវជាថ្មី សូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរដែនដី ក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង ឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com