ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃ ស.ស.យ.ក. រាជធានីភ្នំពេញបានជួបជុំគ្នា​ ពិភាក្សា​ពង្រឹងបន្ថែមក្នុងការអនុវត្តកិច្ចការងារ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី.. ==> ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន! 
0

អាជ្ញាធរស្រុកបន្ទាយស្រី បង្កើតផ្សារក្រមួន បន្ទាប់ពីបិទខ្ទប់ផ្សារចាស់ ដែលមានការឆ្លងរីករាលដាលមេរោគជំងឺកូវីដ-១៩ !

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រី បានរៀបចំបង្កើតផ្សារ”ក្រមួន” មួយជាបណ្តោះអាសន្ន សម្រាប់ឲ្យអាជីវករលក់ដូរបន្លែ ត្រី សាច់ អាចលក់ដូរដោះស្រាយការលំបាក ក្នុងគ្រាដែលទីតាំងផ្សារបន្ទាយស្រី របស់ពួកគាត់ត្រូវបានអាជ្ញាធរបិទខ្ទប់ ដោយសារតែមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ បានឲ្យដឹងថា ផ្សារក្រមួននេះ បានចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលមានតូបប្រមាណជា ២០តូបដោយអនុញ្ញាតឲ្យលក់ដូរតែមុខទំនិញចាំបាច់មួយចំនួនដូចជាបន្លែ ត្រី សាច់ ប៉ុណ្ណោះ។ លោកថា ការបង្កើតផ្សារនេះឡើង ក្នុងទំហំនេះ វាមានភាពងាយស្រួលក្នុងការគ្រប់គ្រង ហើយក៏ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការរកទិញបន្លែ ត្រីសាច់ បន្ទាប់ពីផ្សារបន្ទាយស្រីចាស់ ត្រូវបានបិទខ្ទប់កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

ផ្សារបន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ផ្សារនេះ មានអាជីវករលក់ដូរប្រមាណ២០០នាក់។ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរស្រុក បានសម្រេចបិទផ្សារនេះ ដោយសាររកឃើញអាជីវករក្នុងផ្សារចំនួន ២៤នាក់ បានឆ្លងមេរោគកូវី-១៩ ហើយបន្តដល់ ៤៧នាក់ ត្រឹមព្រឹកថ្ងៃទី២៤ ខែកញ្ញា នេះ។

បើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី២៤ ខែកញ្ញានេះ ទូទាំងស្រុកបន្ទាយស្រី មានអ្នកឆ្លងមេរោគនេះ ចំនួន២១៧នាក់។ ប៉ុន្តែបើទោះជាយ៉ាងនេះក្តី ក្នុងភូមិសាស្ត្រស្រុកទាំងមូល នៅអាចរក្សាការគ្រប់គ្រងបាន ដោយមិនទាន់ធ្លាក់ដល់ចំណុចកំណត់តំបន់ហានិភ័យនៅឡើយទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com