ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានដឹកនាំក្រុមការងារចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ជូននាយទាហាន នាយទាហានរង និងពលទាហាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ បំប្លែងថ្មី Delta !

មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានដឹកនាំក្រុមការងារចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ជូននាយទាហាន នាយទាហានរង និងពលទាហាន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ បំប្លែងថ្មី Delta

ខេត្តព្រះវិហារ៖ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងគ្រប់កងឯកភាពចំណុះសឹករងខេត្ត ទទួលបានការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ទៅតាមគោលការណ៍រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១សីហាឆ្នាំ២០២១ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រ្តា បានមានប្រសាសន៍ បើកដំណើរការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទូទាំង ៨ក្រុង-ស្រុក និង២វរៈសេនាតូច ចំណុះអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលការចាក់វ៉ាក់សាំងដូសទី៣នេះ ដោយអនុវត្តទៅតាមគោលការណ៍ រាជរដ្ឋាភិបាលកម្ពុជា ,ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រ្តា មានប្រសាសន៍ថា ដំណើរការចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ ជូនដល់កងទ័ពតំបន់សឹករងព្រះវិហារ ទាំងអស់នាពេលនេះ ធ្វើឡើងមានចំនួន២ទីតាំងផ្សេងគ្នា គឺ ១-នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និង ២-នៅទីបញ្ជាការវរសេនាតូចលេខ១ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រ្តា បានថ្លែងបញ្ជាក់ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនកងកម្លាំងជួរមុខ ដូសទី៣ នាពេលនេះ គឺជាការផ្តល់ជូនដ៏ពិសិទ្ធពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេច បានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំងមក និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ និងកងកម្លាំងរបស់យើងឲ្យបានគ្រប់ៗគ្នា។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងបានយកហរទ័យគិតគូខ្ពស់បំផុត ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៅទូទាំងប្រទេស ក្នុងនោះ ក៏មានកងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះវិហារ ផងនោះដែរ។
លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែង ដាស់ស្មារតីកងទ័ព នៃអង្គភាពសឹករងខេត្តទាំងអស់ ត្រូវកត់ត្រា និងចងចាំទុកក្នុងចិត្តជានិច្ច នូវគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងបេសកកម្មស្វះស្វែងរកវ៉ាក់សាំង មកចាក់ជូនមន្ត្រីជួរមុខ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ បំប្លែងថ្មី Delta ដែលកំពុងបន្តឆ្លងរាលដាល ដ៏គួរឲ្យព្រួយបារម្ភនៅពេលនេះ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ត្រ្តា បានបញ្ជាក់ទៀតថា ដោយមានការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ នាយទាហាន នាយទាហានរង និងពលទាហាន នៅគ្រប់កងឯកភាពចំណុះទាំងអស់ បានចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ជាដូសជំរុញ រួចរាល់ហើយនៅរយៈពេល ១ថ្ងៃពេញនេះ ហើយនៅថ្ងៃទី១២សីហាឆ្នាំ២០២១ ក្រុមគ្រូពេទ្យ នឹងបន្តចាវ៉ាក់សាំង ជូនគ្រួសារអតីតយុទ្ធជន ចំនួន២ ក្រុង-ស្រុក គឺក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ រីឯ ស្រុក ៦ទៀត នឹងចាក់ជូនជាបន្តបន្ទាប់ ទៅតាមគោលការណ៍ណែនាំ របស់ថ្នាក់ដឹកនាំ ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com