ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ប្រជាពលរដ្ឋធ្វើចក្តាឡីស័កចំនួន ២០គ្រួសារ រស់នៅក្រុងព្រះសីហនុ ទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះ សីហនុ អញ្ជើញដឹកនាំមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្តសាខា និងលោកស្រីអភិបាលរងក្រុងព្រះសីហនុ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយធ្វើចក្តាឡីស័កនៅតាមខ្នងផ្ទះពាក់ព័ន្ធព្រឹត្តិ​ការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ២០គ្រួសារ រស់នៅសង្កាត់លេខ២ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោជ ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។

លោក គាំ សុខុម បានធ្វើការពាំនាំសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាល​នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ បងប្អូនប្រជាពលរដ្ឋរងគ្រោះខ្វះខាតស្បៀង កំពុងធ្វើចក្តាឡីស័កនៅក្នុងសង្កាត់ លេខ២ និងលេខ៣។

លោកក៏បានធ្វើការអប់រំផ្សព្វផ្សាយពីហានិភ័យនៃការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ប្រសិនបើយើងទាំងអស់គ្នាមិនបានចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.កុំ និង ៣.ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថាខ្លួនយើង ក្រុមគ្រួសារយើងមិនមានការឆ្លងជំងឺ កូវីដ-១៩។

ជាមួយគ្នានេះដែរ លោកបានណែនាំដល់បងប្អូនទាំងអស់ ត្រូវអនុវត្តន៍ពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ការរស់នៅដោយធ្វើអនាម័យជាប់ជាប្រចាំលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឬក្រមាឱ្យបានជាប់ជានិច្ច ពិសេសវិធានការណ៍រក្សាគម្លាតសុវត្ថិ ភាព និងគម្លាតសង្គម ដើម្បីកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ម្យ៉ាងទៀតយើងត្រូវរស់នៅតាមបែបគន្លងថ្មីក្នុងការចូលរួមបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។

សូមបញ្ជាក់ថា ចំពោះអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តចែកជូនប្រជាពលរដ្ឋធ្វើចក្តាឡីស័កចំនួន ២០គ្រួសារ ក្នុងសង្កាត់លេខ២ និងលេខ៣ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកត្រី ១យួរ និងម៉ាស ១ប្រអប់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com