ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

បង្ក្រាបជនបរទេសចំនួន៦នាក់ ពីបទបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទាប្រាក់

 

បង្ក្រាបជនបរទេសចំនួន៦នាក់ ពីបទបង្ខាំងមនុស្សខុសច្បាប់ដើម្បីជំរិតទាប្រាក់

កោះកុង! ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកោះកុង លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទដឹកនាំកម្លាំងអន្តរាគមន៍ក្រុង សហការជាមួយកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋានគរបាលខេត្ត ដោយមានការសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២

វេលាម៉ោង ២១:០០នាទី បានចុះបង្ក្រាបបទល្មើសជាក់ស្តែងករណីបង្ខាំងមនុស្សខុសច្បាប់និងជម្រិតទាប្រាក់ តាមពាក្យបណ្តឹងរបស់ឈ្មោះ Ong Tun Chyian ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិម៉ាឡេស៊ី បានប្តឹងមកសមត្ថកិច្ចថាមានករណីបង្ខាំងប្រពន្ធរបស់ខ្លួនដែលមានឈ្មោះ លីលី ពីង (LEE LEE PING) ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិម៉ាឡេស៊ី ដោយជនជាតិចិន និងជនជាតិម៉ាឡេស៊ីបានបង្ខាំងប្រពន្ធរបស់ខ្លួនតាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ និងគម្រាមទាប្រាក់ចំនួនមួយម៉ឺនប្រាំពាន់ដុល្លា(១៥,០០០$) ។ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាមសមត្ថកិច្ចបានចុះបង្រ្កាប និងធ្វើការឃាត់ខ្លួននៅចំនុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ មានឈ្មោះដូចខាងក្រោម:


១/ឈ្មោះ Deng Chentao ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន
២/ឈ្មោះ Yoo Shu Xin ភេទស្រី អាយុ២៧ឆ្នាំ សញ្ជាតិម៉ាឡេស៊ី
៣/ឈ្មោះ Lim Mun Hong ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិម៉ាឡេស៊ី
៤/ឈ្មោះ Zhang Manning ភេទស្រី អាយុ២៩ឆ្នាំ សញ្ជាតិចិន
៥/ឈ្មោះ Luo Liangliang ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិចិន
៦/ឈ្មោះ Huang Shikun ភេទប្រុស អាយុ២៤ឆ្នាំ សញ្ជាតិចិន
ជនសង្ស័យទាំង០៦នាក់ខាងលើត្រូវបានផ្នែកគ្រប់គ្រងជនបរទេសក្រុង និងផ្នែកនគរបាលយុត្តិធម៌ក្រុង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តនីតិវិធីបន្ត ។ ដោយឡែកជនរងគ្រោះឈ្មោះ លីលី ពីង(LEE LEE PING)ភេទស្រី បានប្រគល់អោយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីសាកសួរបំភ្លឺ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com