ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ពិធីចុះហត្ថលេខាបន្តសហការរុករក ជីកលើក ធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣

 

ពិធីចុះហត្ថលេខាបន្តសហការរុករក ជីកលើក ធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣

ខេត្តកណ្តាល៖ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល និងយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានចុះហត្ថលេខា លើកំណត់ហេតុបន្តសហការស្រាវជ្រាវ រុករកជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២២ ឆ្នាំ ២០២២-២០២៣ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកណ្តាល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងថា៖ ការចូលរួមស្រាវជ្រាវ រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម គឺជាការងារមនុស្សធម៌ដ៏ល្អប្រសើរ និងជាការបង្ហាញឲ្យឃើញពីទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ចំពោះការសហការ ស្រាវជ្រាវ និងរុករកកងទ័ព និងជំនាញការដែលបានពលីជីវិតក្នុងបណ្ដាលសម័យសង្រ្គៀមនៅប្រទេសកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា៖ក្នុងនាមគណៈកម្មការជំនាញខេត្តកណ្ដាល សូមសម្តែងនូវការដឹង គុណចំពោះវីរភាពដ៏អង់អាចក្លាហាន របស់កម្មាភិបាល-យុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានចូលរួមចំណែក ធ្វើឲ្យប្រទេសកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ និងមាន សិទ្ធិសេរីភាព មានសន្តិភាព មានស្ថេរភាពសង្គម រហូតដល់សព្វថ្ងៃនេះ។សូមដួងព្រលឹង វិញ្ញាណក្ខ័ន្ធកម្មាភិបាល-យុទ្ធជន ដែលបានពលីកម្មជីវិតដើម្បីបុព្វហេតុប្រជាជនកម្ពុជា សូមប្រកបទៅដោយសេចក្តីស្ងប់ និងបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ។

លោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំនាញខេត្តកណ្តាល បានមានប្រសាសន៍ថា៖កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកណ្ដាល យោធភូមិភាគពិសេសបានសហការជាមួយ ក្រុមK90 ចុះស្រាវជ្រាវ រុករកជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម នៅក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានចំនួន១៣ចំណុច ដោយ សម្រេចលទ្ធផលសរុបចំនួន ២២អដ្ឋិធាតុ ក្នុងនោះស្រុកខ្សាច់កណ្តាលចំនួន ១៩អដ្ឋិធាតុ និងស្រុកល្វាឯមចំនួន ៣អដ្ឋិធាតុ និងបានប្រារព្ធពិធីប្រគល់-ទទួល ដើម្បីធ្វើមាតុភូមិនិវត្តន៍ ទៅកាន់មាតុប្រទេសវិញកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ គិតពីឆ្នាំ២០០២ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ កិច្ចសហការជីកលើកអដ្ឋិធាតុ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ទទួលបានលទ្ធផលសរុបចំនួន ១,២១០ អដ្ឋិធាតុ ក្នុងនោះ បានធ្វើពិធីប្រគល់-ទទួល ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចរាល់។

លោកឧត្តមសេនីយ៍ត្រី  បានបន្តថា៖ លទ្ធផលសម្រេចបានខាងលើ អាស្រ័យដោយមានការយកចិត្តទុកដាក់ គ្រប់បែបយ៉ាង និងចង្អុលការផ្ទាល់ពីលោក មេបញ្ជាការ យោធភូមិភាគពិសេស គណៈបញ្ជាការជំនាញ យោធភូមិភាគ ពិសេស ឯកឧត្តមអភិបាលខេត្ត គណៈកម្មាធិការជំនាញខេត្ត ព្រមទាំងមានការខិតខំប្រឹងប្រែង សហការរវាង ក្រុមការងារខេត្តកណ្តាលជាមួយក្រុម K 90 ដើម្បីបន្តលទ្ធភាព សម្រាប់បម្រើឲ្យកិច្ចសហប្រតិបត្តិការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ ជំហានទី ២២ រដូវប្រាំង ឆ្នាំ២០២២ និង ២០២៣ ឲ្យទទួលបានលទ្ធផលល្អ។

លោកឧត្តមសេនីយ៍ត្រី ដន ថាញ់ស្វឺន អនុប្រធាននយោបាយ និងជាប្រធានចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទព័ប្រជាជនវៀតណាម បានមានប្រសាន៍ថា៖ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យកម្ពុជាមានការរីកចម្រើន តែជាអកុសល ការអាក់ខានដោយ សារតែជំងឺកូវីដ ១៩ ហើយពេលនេះ ប្រទេសកម្ពុជា កំពុងមមាញឹក ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន តែយ៉ាងណា ការសហការរវាងកម្ពុជា និងវៀតណាម នៅតែជាមិត្តម៉ឺនឆ្នាំ ប្រកៀកស្មាគ្នា ប្រយុទ្ធសត្រូវរួមគ្នា ។

លោកឧត្តមសេនីយ៍ត្រី ដន ថាញ់ស្វឺន បានបញ្ជាក់ថាៈ ការចុះហត្ថលេខាលើកំណត់ហេតុ បន្តសហការស្រាវជ្រាវរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ របស់កងទ័ពស្ម័គ្រចិត្ត វៀតណាម និងជំនាញការវៀតណាម ជំហានទី២២ នៅរដូវប្រាំង ឆ្នាំ ២០២២ និង ២០២៣ នៅខេត្តកណ្តាលនៅតែបន្ត នេះជាការសាមគ្គីរវាងខេត្តទាំងពីរដើម្បីរួមគ្នាសហការធ្វើការគាស់កកាយ យកសាកសព ឱ្យបានទាន់ពេលវេលា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com