ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

អាជ្ញាធរខេត្តរតនគិរី ចុះរុះរើរបងដែលបិទផ្លូវមិនឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ចំការកៅស៊ូមួយកន្លែង នៅស្រុកលំផាត់ និងព្រមានចាត់វិធានការច្បាប់ករណីម្ចាស់ចម្ការបិទផ្លូវបន្តទៀត (

 

អាជ្ញាធរខេត្តរតនគិរី ចុះរុះរើរបងដែលបិទផ្លូវមិនឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ចំការកៅស៊ូមួយកន្លែង នៅស្រុកលំផាត់ និងព្រមានចាត់វិធានការច្បាប់ករណីម្ចាស់ចម្ការបិទផ្លូវបន្តទៀត

(រតនគិរី)៖ ដោយទទួលបទបញ្ជាពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី, អាជ្ញាធរខេត្ត បានសហការជាមួយមន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់, កម្លាំងនគរបាលខេត្ត, កម្លាំងអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះរុះរើរបងដែលបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ បន្ទាប់ពីអាជ្ញាធរបានជូនដំណឹងរយៈពេលមួយសប្តាហ៍ឱ្យបើកផ្លូវជូនពលរដ្ឋ ប៉ុន្តែម្ចាស់ចំការកៅស៊ូមិនព្រមទើបអាជ្ញាធរប្រើកម្លាំងរុះរើដោយខ្លួនឯង។

ម្ចាស់ចម្ការកៅស៊ូដែលបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ គឺមានឈ្មោះ ឡុង ម៉េងគ្រុយ ស្ថិតក្នុងភូមិចងរ៉ា ឃុំប៉ាតាងស្ រុកលំផាត់។

ការចុះរុះរើរបងបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើឆ្លងកាត់ និងដឹកកសិផលទៅកាន់ទីផ្សារបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ដឹកនាំដោយលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី។

ជាក់ស្តែង ក្នុងការចុះរុះរើការបិទផ្លូវមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នេះដែរ លោក ឡុង ម៉េងគ្រុយ «មិនបានជំទាស់នឹងអាជ្ញាធរនោះទេ ប៉ុន្តែលោកនិយាយយ៉ាងខ្លីមកកាន់អាជ្ញាធរថាបើកផ្លូវឱ្យតែ១០ថ្ងៃទេ ពោលគឺបិទផ្លូវនឹងឡើងវិញ មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់មិនដឹងថាគាត់អាងខ្នង អាងខ្សែធំប៉ុណ្ណាទេទើបហ៊ានពោលពាក្យបែបនេះ»។

លោកអភិបាលរងខេត្តរតនគិរី បានគូសបញ្ជាក់ថា ក្រុមការងារចុះមកថ្ងៃនេះ តាមបទបញ្ជារបស់លោក ញ៉ែម សំអឿន អភិបាលខេត្តគឺឱ្យរុះរើរបងបិទផ្លូវដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើងវិញ, ក្រោយពីអាជ្ញាធរជូនដំណឹងទៅលោក ឡុង ម៉េងគ្រុយ ម្ចាស់ចំការកៅស៊ូ (អ្នកបិទផ្លូវ)រុះរើដោយខ្លួនឯងតែដល់ថ្ងៃកំណត់គាត់មិនព្រមរុះរើទើបក្រុមការងាររុះរើរបងបិទផ្លូវនាថ្ងៃនេះតែម្តង។

លោក ខ័ណ្ឌ ចំណាន បញ្ជាក់ថា៖ «សូមបងប្អូនអាស្រ័យលើផ្លូវនេះសូមកុំព្រួយបារម្មណ៍រឿងម្ចាស់ចំការកៅស៊ូបិទផ្លូវម្តងទៀត, បើសិនជាគាត់ហ៊ានបិទផ្លូវដូចការលើកឡើងខាងលើនោះសូមរាយការណ៍មកអាជ្ញាធរជាបន្ទាន់ពេលនោះក្រុមការងារនឹងចុះដករបងបិទចោលហើយមិនរាងចាលទៀតនោះ គឺគាត់ប្រឈមនឹងផ្លូវច្បាប់»។

តំណាងប្រជាពលរដ្ឋចំនួន១៥គ្រួសារ អាស្រ័យផ្លូវខាងលើនេះជាង១០ឆ្នាំមកហើយ សូមថ្លែងអំណរគុណក្រុមការងារទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកដោះស្រាយទុក្ខកង្វល់ជូនពួកគាត់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com