ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

ឈ្វេងយល់ពីប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ

 

ឈ្វេងយល់ពីប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ

ពន្លឺតាខ្មៅ ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២២
ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេល ៣ថ្ងៃ គឺពីថ្ងៃ ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក។ ក្នុងនោះ ប្រជាជនខ្មែរ មកពីបណ្ដាខេត្តក្រុងនានា បាននាំទូកមកសំចត តាមដងទន្លេ នាម្ដុំមុខព្រះបរមរាជវាំង ដើម្បីត្រៀម ខ្លួនចូលរួមប្រកួតប្រណាំង ដើម្បីយកជ័យលាភី ពីកម្មវិធីប្រកួតដ៏អស្ចារ្យនេះ។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី ០៧-០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ព្រះរាជពិធីបុណ្យអុំទូកត្រូវ បានគេតំណាលថា ជាពិធីបុណ្យរំលឹកដល់ការដឹងគុណ ចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំងខ្មែរ-ចាម នាស.វទី ១២ ក្នុងរាជ្យ ព្រះបាទ ជ័យវរ្ម័នទី៧ រវាងឆ្នាំ១១៧៧ ដល់ឆ្នាំ១១៨១ នៃគ.ស។
គួរឱ្យដឹងថា នៅថ្ងៃទី១ ជាថ្ងៃបើកកិច្ចប្រណាំងទូក ដោយស្ថាប័នព្រះមហាក្សត្រ ត្រូវរៀបចំទូកព្រះទីនាំងនឹមរាជ្យ ចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត្រ ដោយកំណត់យកម៉ោង ១១:០០ នាទីព្រឹក ជាកិច្ចចាប់ផ្ដើមប្រណាំងទូក ដែលមានទូកប្រណាំងមកពី ២៥ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា មកប្រណាំងប្រជែងដើម្បីទទួលបានជ័យលាភីនេះ។


បន្ទាប់មក ក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់បញ្ចប់នាពេលល្ងាច មនុស្សម្នានឹងមានការបណ្ដែតប្រទីបធំៗ នៅម៉ោង ៦:០០នាទីល្ងាច ដែលមានប្រទីបតំណាងឲ្យស្ថាប័នជាតិ ទាំង៣០ ចូលរួម ដើម្បីបួងសួងសុំសេចក្ដីសុខពី «ព្រះម៉ែគង្គា» និងសូមពរជ័យពីពពួកនាគ។ នៅថ្ងៃទី២ ក្រោយបញ្ចប់ការបណ្ដែតប្រទីបវេលាម៉ោង ៩:០០ នាទីយប់ គឺនឹងមានការរៀបចំកិច្ចពិធី អកអំបុក រហូតដល់វេលាម៉ោង ១២:០០នាទី រំលងអាធ្រាត្រ ជាកិច្ចសំពះព្រះខែ ដោយប្រជាពលរដ្ឋ នឹងដើរជាមួយចង្កៀងគោមចំរុះពណ៌របស់ពួកគេ ដើម្បីបង្អួតគ្នា ក្រោមពន្លឺព្រះច័ន្ទពេញវង់ដ៏ស្រស់ស្អាត។ ក្នុងនោះ នៅថ្ងៃទី៣ ថ្ងៃចុងក្រោយ ពិធីប្រណាំងទូក នឹងបញ្ចប់នៅម៉ោង៥:០០នាទីល្ងាច ជាមួយនឹងកិច្ចពិធីកាត់ខ្សែព្រ័ត្រ ដោយទូកប្រណាំងទាំងអស់ នឹងត្រូវយកមកដង្ហែឡើងវិញ ដើម្បីកាត់ខ្សែព្រ័ត្របិទបញ្ចប់ពិធីបុណ្យអុំទូក។


ពិធីប្រណាំងទូក នេះទៀតសោត មានកត់ត្រាក្នុងឯកសារមហាបុរសខ្មែរ ឆ្នាំ១៩២៨ ផែនដីព្រះស្រីជេដ្ឋា និងផែនដីព្រះចន្ទរាជា នាស.វទី១៦ (16th century) ដែលចេញផ្សាយដោយ ព្រះរាជបណ្ណាល័យជាតិ កម្ពុជា។ ដោយសារតែ អំណះអំណាងខាងលើនេះ ទើបមាននូវកិច្ចពិធីប្រណាំងទូកនេះឡើង ក្នុងខែកក្ដិក រយៈពេល ៣ថ្ងៃ។
គួរឱ្យដឹងបន្ថែមថា ពិធីបុណ្យអុំទូករបស់កម្ពុជាត្រូវបាន Record ឫកត់ត្រាក្នុងកំណត់ហេតុ ជាលើកដំបូង គឺក្នុងរាជ្យព្រះបាទ នរោត្ដម ពីសំណាក់ក្រុមវិទូបារាំង ក្នុងឆ្នាំ១៨៧៣ នេះបើយោងតាមឯកសាររបស់បារាំង (Magasin Pittoresque 1873)។ នៅដើមឆ្នាំ ១៨៨៧ រូបភាពនៃទូកប្រណាំងរបស់កម្ពុជាបានបង្ហាញខ្លួននៅក្នុងការបោះពុម្ពផ្សាយរបស់បារាំងជាបន្តបន្ទាប់ក្នុងទស្សនាវដ្តី «Le Magasin Pittoresque» និងនៅឆ្នាំ ១៨៩០ ទស្សនាវដ្តីរដ្ឋាភិបាលបារាំង «Les Colonies Francaises» បានពណ៌នាក្នុងទំព័រជាច្រើនអំពីអត្ថន័យនៃពិធីបុណ្យអុំទូក។ ដោយទស្សនាវដ្ដី នោះ បាន សរសេរ ថា ៖ «ការ ប្រារព្ធ ពិធី នេះ ដែល ពិត ជា ពាក់ព័ន្ធ នឹង បាតុភូត ក្នុង ស្រុក ដែល ប្រហែល ជា កើត ឡើង នៅ កន្លែង ណា ផ្សេង ទៀត »។
យ៉ាងណាមិញ ឯកសារល្បែងប្រណាំងទូក របស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ១៩.០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា៖ សម័យលង្វែក ព.ស២០៧១ គ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុក បាសាក់។ ស្តេចត្រាញ់នេះ បានចាត់របៀបរៀបចំ ការពារស្រុកមានដូចខាងក្រោមនេះ៖
ក្នុងនោះ គេបានបែងចែក ទាហានជើងទឹក ចេញជា៣ក្រុម៖ ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយ ដូចទូកប្រណាំងបច្ចុប្បន្ន។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរ ដែលមានទ្រង់ទ្រាយដូចទូកប្រណាំងបច្ចុប្បន្ន និងក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្ដោង មានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្ដួចវែងមានដំបូល តែមួយកាត់ខាងមុខឥតជញ្ជាំង ឫជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព។


សម្រាប់របៀបបង្ហាត់ច្បាំង «តាមទំនៀមស្ដេចត្រាញ់កម្ពុជាក្រោម» គឺស្រេចលើមន្ត្រី៤ទិស «ចតុស្ដម្ភ»។ ក្នុងនោះ ជារៀងរាល់ឆ្នាំ គេបានកំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុក ដោយមន្ត្រី៤ទិសត្រូវកេណ្ឌទាហានទាំងជើងទឹក និងជើងគោក ធ្វើការសមយុទ្ធ រយៈពេល១ថ្ងៃ១យប់។ រីឯ ទាហាជើងទឹក ត្រូវឱ្យទៅប្រឡងឫទ្ធិ នៅឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ដោយសារទីនោះជាទីប្រជុំទឹក ប្រជាពលរដ្ឋតាមបណ្ដាខេត្តធ្វើដំណើរទៅមកបានស្រួល។
យោងតាមសៀវភៅ និងឯកសារ ទាំងពីរខាងលើ អាចសន្និដ្ឋានបានថា ប្រទេសកម្ពុជា នាសម័យបុរាណ គឺជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន និងសមយុទ្ធកងទ័ពនេះ ជាប្រពៃណីជាប់រៀងរហូតមក ហើយអាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះរៀងរហូតមក ដោយជាប់តំំណមកពីសមយុទ្ធ ក្នុងសម័យបុរាណនេះឯង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com