ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចឱ្យចាក់វ៉ាក់សាំងសម្រាប់កុមារ និង យុវវ័យដែល មានអាយុចន្លោះពី១២ ដល់ ១៧ឆ្នាំ ចំនួន១លាន៩សែននាក់

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឱ្យចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យដែល មានអាយុចន្លោះពី១២ ដល់ ១៧ឆ្នាំ ចំនួន១លាន៩សែននាក់ ខណៈដែលតម្រូវការវ៉ាក់សាំងប្រមាណជា៤លានដូស សម្រាប់ចាក់ជូនដល់កុមារនិងយុវវ័យ ។

ថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការសម្រេចឱ្យចាក់វ៉ាក់សាំងកូវីដ១៩ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ដល់ ១៧ឆ្នាំ នាពេលឆាប់ៗខាងមុខ សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាមានតម្រូវការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ ដែលតាមស្ថិតិឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន មានប្រមាណជា១.៩ លាននាក់ គឺជុំវិញ២លាននាក់ ដែលយើងត្រូវការវ៉ាក់សាំងចំនួន៤លានដូស សម្រាប់ការចាក់ជូនកុមារនិងយុវវ័យរបស់យើង ។

សម្តេចតេជោបន្តទៀតថា ក្នុងស្ថានភាពបែបនេះសម្តេចបានបញ្ជាឱ្យរៀបចំរកវ៉ាក់សាំងដែលមកដល់ពេលនេះ វ៉ាក់សាំងដែលយើងអាចនឹងប្រាកដប្រជាទទួលបានចំនួន២២លានដូស ប៉ុន្តែបើគិតតាមជំនួយផងនោះ គឺមានប្រមាណជាង៣១លានដូស តែទោះបីយ៉ាងណា ក៏ដោយការសន្យា ដែលមិនទាន់បានឃើញជារូបរាងយើងមិនអាចចាត់ទុកថា ជារបស់ដែលយើងមាននៅក្នុងដៃនោះទេ ។ ដូច្នេះហើយ សម្តេចបានបញ្ជា ទៅឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល គឺខិតខំរក្សាទុកនូវវ៉ាក់សាំងដែលអាចចាក់ព្រមគ្នាជាមួយនឹងពេលវេលានៃការចាក់ សម្រាប់ប្រជាពលរដ្ឋរបស់យើង ដែលកំពុងតែដំណើរការ នៅត្រង់ថា ការចាក់របស់យើងកំពុងតែបន្តទៅលើមនុស្ស ប្រមាណជាង៤លាននាក់ទៀត ដើម្បីឱ្យគ្រប់១០លាននាក់ ។

« ប៉ុន្តែក៏មានជម្រើសមួយទៀតយើងអាចបើកការចាក់វ៉ាក់សាំង សម្រាប់កុមារនិងយុវវ័យរបស់យើង ក្នុងពេលដែលដំណាលគ្នា គឺចាប់ផ្តើមពីទីក្រុងភ្នំពេញនិងខេត្តកណ្តាល ដូចដែលយើងធ្វើកន្លងទៅនេះចំណុចនេះគឺជាចំណុចងាយស្រួល សម្រាប់យើងនៅក្នុងកិច្ចដំណើរការនៃការចាក់វ៉ាក់សាំង។ យើងអាចមានជម្រើស២ ជម្រើសទី១គឺការចាក់វ៉ាក់សាំងឱ្យរួចរាល់សម្រាប់មនុស្សពេញវ័យពីអាយុ១៨ឆ្នាំឡើងចំនួន១០លាននាក់ រួចហើយទើបចាប់ផ្តើម អនុវត្តន៍ការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យជាបន្ត នេះជាជម្រើស ទី១ គឺធ្វើរឿងមួយឱ្យចប់ហើយទើបបន្តរឿងមួយទៀត ។ ប៉ុន្តែជម្រើសទី២ នៅក្នុងពេលដែលបន្តការចាក់នៅតាមបណ្តាខេត្តសម្រាប់មនុសប្រមាណ៤លាននាក់បន្តទៀតនោះ យើងក៏អាចចាប់ផ្តើម នូវដំណើរការចាក់វ៉ាក់សាំងដោយចាប់ផ្តើមចេញពីទីក្រុងភ្នំពេញ និងខេត្តកណ្តាលជាពិសេស គឺយើងធ្វើសកម្មភាពដូចកន្លងទៅ រួមមានភ្នំពេញ កណ្តាល ខេត្តព្រះសីហនុ ដែលយើងធ្វើតាមទម្រង់ដែលយើងធ្លាប់ធ្វើកន្លងទៅនេះ »៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com