ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយដ៍ថ្លៃថ្លា ជាគ្រឿងឧបភោគបរិភោគ សំលៀកបំពាក់ និងថវិកាមួយចំនួន តាមរយៈសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រជនពិការចំនួនជិត៥០០នាក់ ដែលទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅបរិវេណអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ។











