ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជនខេត្តកណ្តាល.. ==> សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានប្រជាជនច្រើនជាង ២០០លាននាក់ ជាប្រទេសនៅទ្វីបអាមេរិកខាងត្បូងដំបូងគេ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរងជាតំណាងរួមជាមួយនឹងលោកស្នងការរងចំនួន០៦រូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំ.. ==> ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ​ដល់យុទ្ធជន ដែលបានពលីក្នុងសម័យសង្គ្រាមលោកលើកទី១ នៅស្ថានទូតបារាំង នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥.. ==> ក្នុងនាមជា យុវជន ក្មួយៗសិស្សានុសិស្សទាំងអស់ មិនចាំបាច់កាន់អាវុធនៅសមរភូមិនោះទេ ប៉ុន្តែក្មួយៗត្រូវ “មិនស្ងៀម” ក្នុងការខិតខំរៀនសូត្រ “មិនស្ងៀម” ក្នុងការអភិវឌ្ឍខ្លួនឯង “មិនស្ងៀម” ក្នុងការចូលរួម អភិវឌ្ឍសង្គមជាតិឱ្យបានរឹងមាំ នោះហើយគឺជាការគាំទ្របុព្វហេតុការពារជាតិដ៏ពិតប្រាកដបំផុត.. ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួម ធ្វើបាឋកថា ជូនដល់មន្ត្រីរាជការ សិស្សមន្ត្រី និងកម្មសិក្សាការី ឆ្នាំ ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល លើប្រធានបទស្តីពី “ភាព ជាអ្នកដឹកនាំ និងនវានុវត្តន៍”.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរង ជាតំណាងចូលរួមក្នុងកិច្ចប្រជុំ .. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ..
0

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅទីតាំងព្យាបាលក្រុង ស្រុក នៃខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅថ្ងៃទី ១០ – ១១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អមដំណើរដោយក្រុមការងារអនុសាខាក្រុង ស្រុក និងក្រុមគ្រូពេទ្យប្រចាំការទីតាំងព្យាបាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅទីតាំងព្យាបាល ចំនួន ១២ ទីតាំង ទាំង១៣ ក្រុង ស្រុក នៃខេត្តព្រៃវែង។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា អនុប្រធានអចិន្រ្តៃយ៍ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ដែលជំងឺនេះ កំពុងតែរាតត្បាតពាសពេញពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងនេះ ដែលមានអ្នកឆ្លង និងស្លាប់ផងដែរ។

ឯកឧត្តម អនុប្រធានអចិន្ត្រៃយ៍ បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលត្រូវហាត់ប្រាណជាប្រចាំ ចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្រាប់រយៈពេលពីថ្ងៃនេះ សាខាបានផ្តល់ជូនសម្ភារៈបានចំនួន ៨ ទីតាំង ដែលស្មើនឹង ៨ ក្រុង ស្រុក រួមមានៈ មី ៤៣៥ កេស និងត្រី ខ ៤៣៥ យួរ។ នាឱកាសនោះ សាខាខេត្ត បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យប្រចាំទីតាំងព្យាបាល ១ទីតាំងថវិកា ២០០,០០០រៀល។ ដោយឡែកចំពោះស្រុក ចំនួន ៥ ដែលស្មើនឹង ៥ ទីទាំងទៀត សាខានឹងបន្តចុះសួរសុខទុក្ខជាបន្តបន្ទាប់ទៀត។

ក្នុងនោះដែរ ក្រុមហ៊ុន ស៊ីស៊ី ប្លូស៊ី ត្រាវែល ធួ ខូ អិលធីឌី CC Blue Sea Travel Tour Co Ltd. បានឧបត្ថម្ភ ទឹកប្លូស៊ីអង់ទីអុកស៊ីដង់ ចំណុះ ១,៥ លីត្រ ចំនួន ១៨៥១ ដប និងទឹកសម្លាប់មេរោគ LH-CLEAN-19 ចំណុះ ៥ លីត្រ ចំនួន ៦១៧ ពិដុង ដល់ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវី19 នៅតាមទីតាំងព្យាបាលទាំង ១៣ ក្រុង ស្រុក នៃខេត្តព្រៃវែងផងដែរ។

សូមបញ្ជាក់ផងដែរថា៖ បើគិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ២,១៧១នាក់ បានព្យាបាល ជាសះស្បើយ ១,៣៧២នាក់ កំពុងសំរាកព្យាបាល ៧៦៤នាក់ និងស្លាប់ ៣៥នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com