ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អភិបាលស្រុក អាជ្ញាធរដែន សម្ពន្ធយុវជនស្រលាញ់សន្តិភាព បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះទាំងស្រុង នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។


.j.jpg)
លោក សូត្រ សង់ អភិបាលស្រុកទឹកផុស បានបញ្ជាក់ឱ្យដឹងថា៖ គ្រួសាររងគ្រោះដែលអគ្គីភ័យឆេះផ្ទះទាំងស្រុង ប្តីឈ្មោះ ប៉ែន សារឿន អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុ សៀប អាយុ ៥៣ឆ្នាំ សមាជិកក្នុងបន្ទុក ១០នាក់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៧៖៣០នាទី នៅចំណុចអូអាសី ភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដែលកន្លងមកតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ គ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនោយោបាយឡើយ។
.j.jpg)
.j.jpg)
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់គ្រួសាររងគ្រោះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ឱ្យជាប់ជាប្រចាំ ចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុ និងសូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល គឺ ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ក្នុងគ្រួសារ និងសហគមន៍យើង។
អំណោយ របស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ដែលបានផ្តល់ជូនគ្រួសាររងគ្រោះ មានគ្រឿងឧបភោគ និងគ្រឿបរិភោគ រួមទាងថវិកាចំនួន ១លានរៀល ៕
.j.jpg)
.j.jpg)





