ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានគាំទ្រការរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការ សហព័ន្ធសន្តិភាពសកលដែលផ្តោតយកប្រធានបទសំខាន់ពាក់ព័ន្ធនឹងសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

រាជធានីភ្នំពេញ ៖  នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគាំទ្រការរៀបចំកិច្ចប្រជុំកំពូលរបស់អង្គការ សហព័ន្ធសន្តិភាពសកលដែលផ្តោតយកប្រធានបទសំខាន់ពាក់ព័ន្ធនឹងសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយសម្តេចតេជោបានមានប្រសាសន៍ថា សន្តិភាព គឺជាប្រធានបទដ៏សំខាន់សម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកដែរ។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំជាមួយនឹង អង្គការសហព័ន្ធសន្តិភាពសកល(UPF) ដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត Yun Young-ho តាមប្រព័ន្ធវីដេអូនៅភូមិគ្រឹះក្រុងតាខ្មៅ ខេត្តកណ្តាល ។ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនេះដែរ សម្តេចតេជោក៏បានទទួល យកការអញ្ជើញរបស់អង្គការសហព័ន្ធសន្តិភាពសកល(UPF) ធ្វើជាសហប្រធានកិត្តិយសម្រាប់កិច្ចប្រជុំកំពូលសន្តិភាពសកលនៅ ឆ្នាំ២០២១ និងជាបេក្ខភាពពានរង្វាន់សន្តិភាពស៊ុនហាក់។ ឯកឧត្ដម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងទៀថា នៅក្នុងកិច្ចពិគ្រោះយោបល់នោះភាគីទាំងពីរបានលើកឡើងរួមមាន ទី១ៈ ពាក់ព័ន្ធការរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅខែវិច្ឆិកា ឆ្នាំ២០២១ នៅសាធារណរដ្ឋកូរ៉េ ដោយផ្តោតយកប្រធានបទសំខាន់ពាក់ព័ន្ធនិងសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទី២ៈ គឺការអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រីធ្វើជាសហប្រធានកិត្តិយសនៃកិច្ចប្រជុំកំពូលនេះ និងទី៣ៈ ពាក់ព័ន្ធនឹងការស្នើសុំសម្តេចតេជោធ្វើជាបេក្ខភាពពានរង្វាន់សន្តិភាពស៊ុនហាក់ និងបញ្ហាផ្សេងៗទៀតពាក់ព័ន្ធទៅនឹងយន្តការឆ្នាំ២០២២ សម្រាប់ការស្រាវជ្រាវ។ ឯកឧត្ដមបណ្ឌិត Yun Young-ho បានស្នើសុំអញ្ជើញសម្តេចតេជោ ហ៊ុន សែន ធ្វើជាសហប្រធានកិត្តិយសសម្រាប់កិច្ចប្រជុំកំពូលនោះ ដោយសារសម្តេចមានបទពិសោធន៍និងបានចូលរួមយ៉ាងច្រើនក្នុងការគាំទ្រសន្តិភាពនៅក្នុងតំបន់និងពិភពលោក និងស្នើសុំសម្តេចតេជោជាបេក្ខភាពពានរង្វាន់សន្តិភាពស៊ុនហាក់។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ គាំទ្រទៅលើផែនការសកម្មភាពនេះ ហើយបានផ្ដល់ជាយោបល់មួយចំនួនពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំនេះ។ សម្ដេចតេជោទទួលយក ការស្នើឱ្យសម្តេចធ្វើជាសហប្រធានកិត្តិយស ហើយក៏បានជម្រាប ជូនភ្ញៀវថាសន្តិភាព គឺជាប្រធានបទដ៏សំខាន់សម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកដែរ។ ជាមួយនេះសម្ដេចតេជោក៏បានទទួលយកជាបេក្ខភាពពានរង្វាន់សន្តិភាពស៊ុនហាក់។ សម្ដេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងលោកជំទាវ ឃួន សូដារី និង ឯកឧត្តម សួស យ៉ារ៉ា ធ្វើការងារជាមួយនឹងអង្គការសហព័ន្ធសន្តិភាពសាកល (UPF) បន្តទៀត។ សម្ដេចតេជោក៏បានលើកជាយោបល់ថា សហព័ន្ធសន្តិភាពសាកល(UPF)អាចចូលរួមក្នុងសកម្មភាពជាមួយនឹងគណៈកម្មការទន្លេមេគង្គ ដែលជាប្រភពមួយដ៏សំខាន់ទាក់ទងនឹងបញ្ហាស្បៀង ដូច្នេះយើងអាចសហការគ្នាដោយសារកន្លងមកយើងមានយន្តការកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលក្នុងក្របខ័ណ្ឌមេគង្គ-កូរ៉េ។

គួរបញ្ជាក់ដែរថា ពានរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើងដោយលោកស្រីបណ្ឌិត Hak Ja Han Moon ភរិយារបស់លោក Sun Myung Moon ដើម្បីបន្តមរតកនៃការលះបង់អស់មួយជីវិតរបស់ស្វាមីលោកជំទាវចំពោះសន្តិភាព។ ពាន់រង្វាន់នេះផ្តល់ជូនរៀងរាល់២ឆ្នាំម្តង ដល់បុគ្គលដែលមានស្នាដៃលេចធ្លោលើផ្នែកអភិវឌ្ឍន៍មនុស្សប្រកបដោយចីរភាព ដោះស្រាយជម្លោះ និងការអភិរក្សអេកូឡូស៊ី ហើយមានតម្លៃទឹកប្រាក់១លានដុល្លារ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com