ខេត្តកោះកុង ៖ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ លោក សំឃីត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំគម្រោងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២២-២០២៤ របស់រដ្ឋបាលខេត្តកោះកុង ដោយណែនាំឱ្យមន្ទីរ-អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំគម្រោងផែនការយុទ្ធសាស្ត្រ ដោយផ្អែកលើសារាចរណែនាំ និងលិខិតបទដ្ឋាននានា។









