ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិចំនួន៨,៩៨៧បណ្ណ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៦ ភូមិ ស្ថិតនៅឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ .. ==> រដ្ឋបាលសាលាខេត្ត ធ្វើតេស្តរកសារធាតុញៀន ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ បម្រើការងារនៅសាលាខេត្តកណ្តាល.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអមដំណើរ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូកដ្ឋានសង្កាត់ដើមមៀន.. ==> រូបភាពបនល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំ ឈរជើងលេងយ៉ាងគគ្រឹកគគ្រេងនៅចន្លោះស្រុកអូរជុំ និងស្រុកបរកែវ ខេត្តរតនគិរី.. ==> វប្បធម៌​សន្ទនាយោគយល់គ្នាអត់អោនអោយគ្នាផ្សះផ្សាស្រុះស្រួលគ្នានាំមកនៅប្រយោជន៍សំរាប់យេីងទាំងអស់គ្នា.. ==> បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន..
0

ពិធីបិទមហោស្រពសិល្បៈមហាជន ខេត្តកណ្តាល លើកទី៤ ឆ្នាំ២០២២

 

ពិធីបិទមហោស្រពសិល្បៈមហាជន ខេត្តកណ្តាល លើកទី៤ ឆ្នាំ២០២២

ខេត្តកណ្ដាល៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បានរៀបចំប្រឡងចម្រៀងមហោស្រពសិល្បៈមហាជន ខេត្តកណ្តាល លើកទី៤ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ដែលពិធីនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល  បានលើកឡើងថា មហោស្រពសិល្បៈមហាជន ខេត្តកណ្តាល លើកទី៤ ឆ្នាំ២០២២ គឺបានចូលរួមចំណែកអភិរក្ស និងលើកតម្កើងសិល្បៈវប្បធម៌ជាតិគ្រប់ទម្រង់ ក៏ដូចជាការផ្សព្វផ្សាយដល់សាធារណជន មហាជន យុវជន បានឃើញ បានស្គាល់ និងបានយល់ អំពីសិល្បៈទស្សនីយភាពខ្មែរ ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។

ឯកឧត្ដម បន្តថា ប្រទេសកម្ពុជាយើង មានសម្បត្តិវប្បធម៌សម្បូរបែបទាំងរូបី និងអរូបី ដែលបុព្វបុរស យើងបានបន្សល់ទុករហូតដល់សព្វថ្ងៃ មានតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស សង្គមនិងសង្គម ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ដោយឡែកខេត្តកណ្តាល ក៏សម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបី ដែលយើងត្រូវចូលរួមថែរក្សា ការពារអភិរក្សកេរដំណែលវប្បធម៌ជាតិឱ្យគង់វង្ស និងចូលរួមគាំទ្រឱ្យមានការវិនិយោគលើវិស័យវប្បធម៌ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតឱ្យមានទីផ្សារការងារ គឺជាកិច្ចការចាំបាច់ចំពោះមុខ ឆ្លើយតបនឹងកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម អភិបាលរងខេត្ត បានសំណូមពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ និង សិល្បករ សិល្បការិនីទាំងអស់ បន្តសហការចូលរួមចំណែកជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាឱ្យបានស្ថិតស្ថេរគង់វង្ស នូវសម្បត្តិ វប្បធម៌ជាតិ ដែលជាអត្តសញ្ញាណដ៏ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម នៃជាតិខ្មែរយើង រក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិយើងទាំងអស់គ្នា។

លោកស្រី មួង សារឹម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល បានអោយដឹងថា ក្រុមសិល្បៈមហាជនចូលរួមដាក់ពាក្យ មកពីតាមបណ្តាក្រុង ស្រុក ក្នុងខេត្ត មានក្រុមសិល្បៈ ល្ខោនបាសាក់ ចំនួន ៥ក្រុម, ក្រុមរបាំ ៣ក្រុម, ចម្រៀងសម័យ ៤២នាក់ និងចម្រៀងប្រពៃណី ៣៥នាក់ ដែលអញ្ជើញ ។ ក្នុងនោះ យើងបានធ្វើការជម្រុះ និងជ្រើសរើសក្រុមសិល្បៈមានសមត្ថភាព ចូលមកប្រឡងប្រជែងលើឆាកនៅសល់ ក្រុមល្ខោនបាសាក់ ៣ក្រុម, ក្រុមរបាំ ២ក្រុម, ចម្រៀងសម័យ ១២នាក់ និង ចម្រៀងប្រពៃណី ៤នាក់ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com