ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងខិតខំរកដំណោះស្រាយផលប៉ះពាល់អំពីគម្រោងដែលនៅសេសសល់ ដើម្បីពន្លឿនការអនុវត្តន៍គម្រោង ឱ្យបានចប់ជាស្ថាពរ

រាជធានីភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ផ្លូវល្បឿន​លឿ​​​នពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងខិតខំរកដំណោះស្រាយផលប៉ះពាល់អំពីគម្រោងដែ​ល​​​​​​នៅសេសសល់ ដើម្បីពន្លឿនការអនុវត្តន៍គម្រោង ឱ្យបានចប់ជាស្ថាពរ តាមផែនការដែ​ល​​បានគ្រោងទុក។

ក្នុងកិច្ចប្រជុំពិភាក្សាការងារគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់​ពី​រា​ជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ជាមួយនឹងលោក Zhou Yong តំណាងក្រុមហ៊ុន CAMBODIAN PPSHV EXPRESSWAY CP., LTD (CPEC) និង ទីប្រឹក្សាបច្ចេកទេសលោក Peter Tan Beow Teik តំណាងក្រុមហ៊ុន MINCONSULT SDN BHD (CE) កាលពីថ្មីៗនេះ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថាក្រសួងនឹងព្យាយាមជួយសម្រប សម្រួល សហការដោះស្រាយផលប៉ះពាល់ទាក់ទងនឹងបញ្ហាផ្លូវវាងជាកម្មសិទ្ធិឯកជន ផ្លូវកាត់ទទឹងតូចៗ លូឆ្លងកាត់ក្រោមផ្លូវ ល្បឿនលឿន ក៏ដូចជាបញ្ជរ និងបញ្ហាមួយចំនួនផ្សេងទៀត ដែលមិនទាន់មានការឯកភាពគ្នា នៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានី ភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីជំរុញការងារសាងសង់នេះឱ្យទាន់ពេលវេលា ដើម្បីអាចបញ្ចប់គម្រោង នៅឆ្នាំក្រោយ។

ឯកឧត្តម បានស្នើឱ្យក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធដទៃទៀតធ្វើការបន្ទន់ឥរិយាបថ ទន់ភ្លន់ដាក់គ្នាទៅវិញទៅមក រួបរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាចៀសវាងការដោះ ស្រាយបញ្ហាតែភាគីម្ខាងណាមួយ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំឱ្យក្រុម ហ៊ុនសាងសង់ទៅធ្វើការសិក្សាឱ្យបានលម្អិតលើទីតាំងរងផល ប៉ះពាល់ទាំងនោះ ដោយកែតម្រូវ ទៅតាមភូមិសាស្ត្រជាក់ស្តែង ដើម្បីកាត់បន្ថយការដោះស្រាយផលប៉ះពាល់ឱ្យបានច្រើនតាមកម្រិតដែលអាចធ្វើទៅបាន ហើយដាក់ជូនលទ្ធផលនៃការសិក្សានោះទៅថ្នាក់ដឹកនាំ ក៏ដូចជាគណៈកម្មការបច្ចេកទេសពិនិត្យដោះស្រាយ។

សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុនេះ សម្រេចបានជាង៥៥ភាគរយហើយ ដោយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com