ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នាយករដ្ឋបាលសាលាខេត្តកណ្ដាលបានចុះសាកសួរសុខទុក្ខនិងលើកទឹកចិត្តមន្ត្រីរាជការដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល ។

នាយករដ្ឋបាលសាលាខេត្តបានធ្វើការណែនាំដល់បងប្អូនមន្ត្រីរាជការដែលកំពុងធ្វើចត្តាឡីស័កឲ្យបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងខណ:ពេលកំពុងអនុវត្តធ្វើចត្តាឡីស័ក ដោយត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាសជាប្រចាំ ការលាងដៃដោយសាប៊ូ សំអាតដៃជាមួយអាល់កុលឬជែល និងការរក្សាគម្លាតជាប្រចាំ។ និងបាននាំយកសម្ភារៈមួយចំនួនចែកប្រគល់ជូនពរបងប្អូនទាំងអស់គ្នា និងបានជូនពរឲ្យមានសុខភាពល្អ ជៀសផុតពីការឆ្លងជំងឺកូរីដ-១៩គ្រប់ៗគ្នា។






