ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ  ដែលជាស្ថាប័នប្រមូលផ្តុំអ្នកសារព័ត៌មាន នៅកម្ពុជា បានកត់សម្គាល់ថា សាលក្រមរបស់តុលាការបារាំង គឺជាជោគជ័យនៃបណ្ដឹងបរិហារកេរ្តិ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

 

សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ  ដែលជាស្ថាប័នប្រមូលផ្តុំអ្នកសារព័ត៌មាន នៅកម្ពុជា បានកត់សម្គាល់ថា សាលក្រមរបស់តុលាការបារាំង គឺជាជោគជ័យនៃបណ្ដឹងបរិហារកេរ្តិ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ
សូមស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំង ដែលបានផ្ដល់យុត្តិធម៌ និងផ្តល់ភាពស្អាតស្អំជូនសម្តេចតេជោ នាយករដ្ឋមន្តី និងរកឃើញការពិតថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្តអំពើបរិហារកេរ្ដិ៍ប្រាកដមែន។ ការផ្តល់យុត្តិធម៌ និងបញ្ជាក់ពីភាពស្អាតស្អំជូនសម្តេចតេជោ គឺជាជោគជ័យសមស្របតាមបំណងប្រាថ្នាចង់បានបំផុត របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាដើមបណ្តឹងរដ្ឋប្បវេណី។

សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ កត់សម្គាល់ឃើញថា នៅក្នុងសំអាងហេតុនៃសាលក្រមរបស់តុលាការបារាំង បានគូសបញ្ជាក់ថា ការចោទប្រកាន់របស់ទណ្ឌិត សម រង្ស៊ី ចំពោះ សម្តេចតេជោ ហ៊ិន សែន ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ ដែលមានឯកឧត្ដម ហុក ឡងឌី ជាជនរងគ្រោះ គឺជាការថ្លែងដោយពុំមានភស្តុតាង ឬគ្មានឯកសារបញ្ជាក់ច្បាស់លាស់ អាចឲ្យតុលាការជឿជាក់បាននោះឡើយ។ ការពោលចោទប្រកាន់គ្មានមូលដ្ឋានរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានតុលាការកំណត់ថា ជាការបរិហារកេរ្តិ៍ចំពោះសម្តេចតេជោ ហើយសូម្បីតែជនជាប់ចោទ សម រង្ស៊ី ខ្លួនឯង ក៏មិនបានបដិសេធនោះទេ។

តុលាការប្រទេសបារាំង បានពិចារណាលើគោលការណ៍សមាមាត្រនៃការបញ្ចេញមតិ ក៏ប៉ុន្តែតុលាការនៅតែកំណត់ថា ទណ្ឌិត សម រង្ស៊ី ពិតជាបានថ្លែងចោទប្រកាន់ទម្លាក់កំហុសដោយមិនត្រឹមត្រូវចំពោះសម្តេចតេជោ យ៉ាងពិតប្រាកដ។

តុលាការបានថ្លឹងថ្លែងថា ប្រសិនបើចោទប្រកាន់ពីបទព្រហ្មទណ្ឌចំពោះទណ្ឌិត សម រង្ស៊ី ទំនងជាប៉ះពាល់ដល់វិសមាមាត្រនៃសិទ្ធិសេរីភាពក្នុងការ បញ្ចេញមតិ រវាងដើមបណ្ដឹងជានាយករដ្ឋមន្ត្រីកាន់អំណាច និងជនជាប់ចោទពុំមានអំណាច ដែលសិទ្ធិសេរីភាពនេះត្រូវបានការពារដោយសន្ធិសញ្ញាអឺរ៉ុបស្ដីពីសិទ្ធិមនុស្ស។ ដោយមូលហេតុនេះ តុលាការបារាំងបានអនុគ្រោះឲ្យទណ្ឌិត សម រង្ស៊ី រួចផុតពីបទចោទ។

សមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ សូមអបអរសាទរសេចក្ដីសម្រេចរបស់តុលាការបារាំង ដែលបានច្រានចោលការទាមទារសំណងរបស់ទណ្ឌិត សម រង្ស៊ី ចំពោះរាល់ការចំណាយលើរឿងក្ដីនេះ។ ត្រង់ចំណុចនេះបញ្ជាក់ច្បាស់ថា ថ្វីដ្បិតតែទណ្ឌិត សម រង្ស៊ី ត្រូវបានតុលាការអនុគ្រោះទោស ក៏ប៉ុន្តែទណ្ឌិតរូបនេះ ត្រូវរងភាពបរាជ័យ ដោយមូលហេតុថា តុលាការបារាំងបានកត់សម្គាល់ថា ពាក្យពេចន៍របស់ទណ្ឌិត សម រង្ស៊ី គឺជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងជាការបរិហាកេរ្តិ៍ ហើយទណ្ឌិត សម រង្ស៊ី ត្រូវបង់ខាត ចំពោះរាល់ការចំណាយទាំងអស់។

ថ្ងៃពិធី ២រាច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
រាជធានីភ្នំពេញ, ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២

ប្រធាន

បណ្ឌិត ម៉េង សុភ័ណ្ឌ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com