រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា
បានអញ្ជើញដឹកនាំគណៈប្រតិភូសភាជាតិនៃព្រះ រាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នៃសភាប្រើប្រាស់ភាសាបារាំង (APF) តាមប្រព័ន្ធវីដេអូ នៅសាលសិក្ខា សាលាបណ្ណាល័យវិមាន ព្រឹទ្ធសភា ដោយផ្សាយចេញពីទីក្រុងព្រុចសែលប្រទេសប៊ែលហ្ស៊ិក។

កិច្ចប្រជុំនេះ ដំណើរការដោយមានរបៀបវារៈចំនួន០៨ រួមមាន៖១-អនុម័តរបៀបវារៈអង្គប្រជុំ ។ ២-អនុម័តកំណត់ ហេតុនៃកិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌នា មហាសន្និបាតសភាប្រើភាសាបារាំង តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ។ ៣-អនុម័តរបាយការណ៍សកម្មភាពគណៈកម្មការអប់រំ ទំនាក់ទំនង និងកិច្ចការវប្បធម៌។៤-ស្តាប់របាយការណ៍សកម្មភាពនៃបណ្តាញសភាប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់។៥-ស្តាប់បទ ឧទ្ទេសនាមរបស់ក្រុមសភា ជាតិនីមួយៗ ស្តីពីបញ្ហាអប់រំពីចម្ងាយ ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩។៦-សេចក្តីព្រាងរបាយការណ៍ ស្តីពីការបោះបង់ការសិក្សា។៧-សេចក្តីព្រាងរបាយការណ៍ស្តីពីកីឡា និងហ្រ្វង់កូហ្វូនី។៨-ការួមចំណែកផ្តល់ អនុសាសន៍ របស់សភាប្រើភាសាបារាំង សម្រាប់ប្រជុំកំពូលហ្វ្រង់កូហ្វូនី។ សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការអប់រំ ទំនាក់ ទំនង និងកិច្ចការវប្បធម៌នៃសភាប្រើប្រាស់ភាសាបារាំងនេះ ប្រព្រឹត្តទៅ ពីថ្ងៃទី២៧- ២៨ ខែមិថុនា ឆ្នាំ២០២១៕







