ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យប្តេជ្ញាបញ្ជូនទឹកឱ្យបានគ្រប់គ្រាន់ដល់តំបន់កសិកម្មក្នុងខេត្ត

ខេត្តឧត្តរមានជ័យ ៖ មន្ទីរធនធាន ទឹកខេត្តឧត្តរមានជ័យប្តេជ្ញាបញ្ជូនទឹកឱ្យបានគ្រប់គ្រាន់ដល់តំបន់កសិកម្មដើម្បីឱ្យប្រជាកសិករមានទឹកគ្រប់គ្រាន់ក្នុងការប្រើប្រាស់ប្រចាំ ថ្ងៃ ពិសេសការបង្កបង្កើនផលស្រូវដើមរដូវវស្សានេះ។

លោក ញឺន កួន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តឧត្តរមានជ័យបានឱ្យដឹងថា កាលពីឆ្នាំ ២០២០កន្លងទៅ មន្ទីររួមជាមួយដៃគូអភិវឌ្ឍន៍ បានធ្វើការស្តារប្រព័ន្ធធារាសាស្រ្តជាច្រើនកន្លែង សម្រាប់ស្តុកទឹកទុក និងត្រៀមស្ទាក់ទឹកទុកជាកង់ៗឱ្យនៅតាមប្រឡាយ និងតាមអូររួចចែក ចាយទឹកទាំងអស់នោះទៅតំបន់ដែលដាច់ស្រយាលពីប្រភពទឹក ដើម្បីជំរុញការធ្វើកសិកម្មរបស់ប្រជាកសិករឱ្យបានច្រើនក្នុងការបង្កើនប្រាក់ ចំណូលក្នុងគ្រួសាររបស់ពួក គាត់។ លោកបន្តថា សម្រាប់ខេត្តឧត្តរមានជ័យមានស្ថានីយ ឧតុនិយមស្វ័យប្រវត្តិចំនួន ៥កន្លែង និងស្ថានីយជលសាស្រ្ត ចំនួន៥កន្លែង ដែលសំណង់ធារាស្រ្តទាំងនេះ បាននិងកំពុងចូលរួមគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំង ស្ងួត សម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុង វិស័យកសិកម្មក្នុងខេត្ត។ ម្យ៉ាងទៀតមន្ទីរធនធានទឹកខេត្តឧត្តរមានជ័យបានបញ្ចូនប្រព័ន្ធទឹកទៅកាន់តំបន់ កសិកម្ម ដែលនៅឆ្ងាយពីប្រភពទឹក ជាមួយនឹងខេត្តដូចជាស្រុកភ្នំស្រុក ,ស្រុកព្រះនេត្រព្រះខេត្តបន្ទាយ មានជ័យ,ស្រុកស្រីស្នំនិងស្រុកក្រឡាញ់ខេត្តសៀមរាបដែលអាចជួយស្រោចស្រពលើស្រូវដើមរដូវ បងប្អូនប្រជា ពលរដ្ឋក្នុងខេត្តទាំង២នោះប្រមាណជាង៧ម៉ឺនហិកតា។

សំឡេង៖«ទឹកនៅក្នុងអាងទឹករបស់យើងយើងមានគ្រប់ គ្រាន់ហើយយើងអាចជួយបានគ្រប់ពេលវេលាសម្រាប់ដីស្រែរបស់ប្រជាពលរដ្ឋដែលនៅជាប់អាងទឹករបស់យើងចឹងក្នុងរដូវប្រាំងកន្លងមកក៏ដូចជាពេលនេះ ទឹករបស់យើងនៅតែមានគ្រប់គ្រាន់នៅឡើយមិនមានការខ្វះខាតទេ។ទន្ទឹមនឹងនេះដែរ យើងកំពុងតែបានជួយទៅស្រុក២ នៃខេត្តសៀមរាបគឺស្រុកស្រី ស្នំ នៅស្រុកក្រឡាញ់និងស្រុក ២ របស់ខេត្តបន្ទាយ មានជ័យគឺស្រុកភ្នំស្រុកនិងស្រុកព្រះនេត្រព្រះ ដែលយើងបានបញ្ជូនទៅតាំងពីរដូវប្រាំងរហូតមកទល់ពេលនេះគឺយើងបន្តជួយទៅដល់ពួកគាត់ទាំង៤ស្រុកនេះ»។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត ត្រូវប្រើប្រាស់ទឹកដោយ សន្សំសំចៃទោះបីបច្ចុប្បន្នមាន ទឹកប្រើប្រាស់ គ្រប់គ្រាន់ក៏ដោយ ចៀសវាងការបង្ហូរទឹកចោលដោយមិនមានការចាំបាច់ ធ្វើយ៉ាងណាប្រើប្រាស់ ទឹកឱ្យចំគោលដៅ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com