ទាន់ហេតុការណ៍
រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី ជាបុត្រីទី៣ នៃកបិលមហាព្រហ្ម ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្តសករាជ ២០២៦.. ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! ==> ទន្ទឹមនឹងការជួយតម្រែតម្រង់ទិសក្នុងការអភិវឌ្ឍន៍មូលដ្ឋានដោយផ្តោតលើទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការកសាងខឿនសេដ្ឋកិច្ចជារួម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ==> លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី និងភរិយា បានរៀបចំពិធីសូត្រមន្តប្រោះព្រំ សិរីសួស្ដី វិបុលសុខ ក្នុងឱកាស អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក ឈុន ជឺឈួន .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកវរៈសេនីយ៍ឯក យី វណ្ណដា .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង .. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ .... ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បាន ចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំជួបសម្ដែងការគួរសម និងពិភាក្សា.. ==> ខ្ញុំបាទ ប៉ម មេសា នាយកការផ្សាយគេហទំព័រ ពន្លឺតាខ្មៅហត់ញូស៍ punleutakhmaohotnews.com.kh ក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិយើងសូមគោរពជូនពរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង...
0

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូក្រសួងមហាផ្ទៃស្ដីពីវឌ្ឍនភាពការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា

ខេត្តកំពត ៖ នាថ្ងៃសុក្រ០១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល​ នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូក្រសួងមហាផ្ទៃ ស្ដីពីការពិនិត្យវឌ្ឍនភាពនៃការរៀបចំ និងដាក់ឱ្យដំណើរការរដ្ឋបាលក្រុងបូកគោ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការ ក្រសួងមហាផ្ទៃ និងមានការចូលរួមពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល។

កិច្ចប្រជុំបានពិនិត្យពិភាក្សាអំពីវឌ្ឍនភាពទូទៅ ដោយបានផ្ដោតសំខាន់ពាក់ព័ន្ធ ការរៀបចំក្របខណ្ឌមន្ត្រីរាជការ ការរៀបចំថវិកា ការជ្រើសរើសទីតាំងបណ្ដោះអាសន្នសម្រាប់បម្រើការងាររដ្ឋបាល និងការជ្រើសរើសទីតាំងជាក់លាក់សម្រាប់សាងសង់អគារថ្មីរដ្ឋបាលក្រុងផងដែរ។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កិច្ចប្រជុំពេលនេះ វត្ថុបំណងសំខាន់ គឺការពិនិត្យ វឌ្ឍនភាព និងការជំរុញរៀបចំដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោនេះឲ្យបានលឿនឆាប់រហ័ស ដោយផ្អែកតាមអនុលោមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកនិងតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ដែលនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងនៅថ្ងៃទី២៥ខែកក្កដា២០២១នេះ។ ហើយបន្ទាប់មកការប្រកាសចូលកាន់មុខតំណែង តួនាទីក្រុមប្រឹក្សានិងគណៈអភិបាលក្រុង ក៏នឹងជំរុញឲ្យបានលឿនយ៉ាងយូរនៅថ្ងៃទី០១ខែសីហា២០២១ ខាងមុខនេះ។

ឯកឧត្តម សក់ សេដ្ឋា ក៏បានស្នើឲ្យរដ្ឋបាលខេត្តក៏ដូចមន្ត្រីពាក់ព័ន្ធ ត្រូវរៀបចំក្របខ័ណ្ឌមន្ត្រីរាជការ រដ្ឋបាលក្រុងបូកគោនេះ ជាជំហានដំបូងឱ្យស្របទៅនឹងទំហំការងារចាំបាច់ជៀសវាងមន្ត្រីតែម្នាក់ ទទួលបន្ទុកជំនាញច្រើនវិស័យដែលនាំឲ្យមានការរាំងស្ទះដល់ការងារបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ ទាក់ទិននឹងការងារផ្ទេរក្របខណ្ឌ និងការជ្រើសរើស ត្រូវអនុវត្តតាមនីតិវិធី ដោយមានការទំនាក់ទំនងពីក្រសួងមុខងារសាធារណៈ ហើយការតែងតាំងក៏សូមឱ្យមានទៅតាមការិយាល័យចំណុះតាមចំនួនកម្រិតជាក់ស្ដែងដើម្បីនិរន្តរភាពការងារ រង់ចាំពេលក្រោយបន្តបន្ទាប់ជ្រើសរើសបន្ថែមតាមភាពជាក់ស្ដែងនៃតម្រូវការទំហំការងារជាក់ស្ដែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ដែរថាការអភិវឌ្ឍនៅក្នុងតំបន់ ទីក្រុងបូកគោគឺអភិវឌ្ឍន៍ទៅតាមអ្វីដែលប្លង់គោលរបស់ក្រសួងរៀបចំដែនដីនិងនគររូបនីយកម្ម បានអនុម័ត។ ក៏ប៉ុន្តែតំបន់ការពារធម្មជាតិសូមអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមសហការគ្នាឲ្យបានល្អដើម្បីថែរក្សាឲ្យបានគង់វង្សជៀសវាងកាប់ឆ្កាអនាធិបតេយ្យខុសច្បាប់កំណត់។ បន្ទាប់មកប្រតិភូក្រុមការងារក៏បានអញ្ជើញចុះពិនិត្យជាក់ស្ដែងទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោនៅជិតផ្លូវឡើងឧទ្យានជាតិព្រះមុនីវង្សបូកគោនិងទីតាំងអាគាររដ្ឋបាលបណ្ដោះអាសន្ននៅជិតនោះផងដែរ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com