ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម បេងហុង សុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា សម្របសម្រួលដោះស្រាយករណីវិវាទដីធ្លី ស្ថិតនៅចំណុចចន្លោះ ទំនប់៩៤-៩៦ ខ្សែស្រប៥៧-៥៩ ក្នុងឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ៕






