រាជធានីភំ្នពេញ ៖ នាព្រឹកថ្ងៃសុក្រ ០១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ស្ដីការត្រួតពិនិត្យការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងមូលដ្ឋាន និងការត្រួតពិនិត្យការងាររៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយតាមផ្សាររដ្ឋ និងផ្សារឯកជនដែលរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេច ស្ដីពីការបើកដំណើរការឡើងវិញក្នុងការលក់ដូរប្រកបរបររកស៊ីរបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ឱ្យបានត្រឹមត្រូវគោរពតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភំ្នពេញ និងត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចការត្រួតពិនិត្យលើការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។






