លោក ឃឹម សំភារ អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ បានចូលរួមសិក្ខាសាលាស្ដីអំពី…
ថ្ងៃអង្គារ៍ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២
លោក ឃឹម សំភារ អភិបាលក្រុង បានចូលរួមសិក្ខាសាលាស្តីពី កាធ្វើអោយប្រសើរឡើងការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលក្រុង-ស្រុក នៅសណ្ឋាគារ ឯករាជ្យវិថី២ធ្នូ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអគ្គលេខាធិការ គ.គ.ស ក្នុងគោលបំណងប្រមូលផ្តុំបញ្ហាប្រឈមនានា ប្រមូលធាតុចូល និងកំណត់យន្តការរួមគ្នារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅធ្វើអោយប្រសើរឡើងក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរបស់រដ្ឋបាលក្រុង-ស្រុក។






