ទាន់ហេតុការណ៍
ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប.. ==> អាជ្ញាធរខេត្តកណ្តាលចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន ២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋ នៅស្រុកស្អាង,,, ==> លោកឧត្តម​សេនីយ៍​ត្រី​​​ ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បន្តអញ្ជើញ​ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះ​សួរសុខទុក្ខប្រជា​ពលរដ្ឋ​មាន​មានជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន... ==> កិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល.. ==> លោក​ឧត្តមសេនីយ៍ត្រី​ ម៉េង​​ ស្រ៊ុន​ មេបញ្ជាការ​​​ បានអញ្ជើញដឹកនាំប្រតិភូ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាំយកថវិការដប់លានរៀល ក្នុងការចូលរួមឧបត្ថម្តដោយស្ម័គ្រចិត្តមូលនិធិកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ​ ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»... ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា.. ==> លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦... ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកងកម្លាំងចម្រុះ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន,,, ==> ឯកឧត្តម​ តឹករ៉េត សំរេច​ រដ្ឋ​លេខាធិការ​ប្រចាំការ​ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូប​នីយកម្ម​ និងសំណង់​ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីបង្ហើយក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង.. ==> ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន..
0

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទ នៅតាមទីសាធារណៈនានា ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២១

ខេត្តកណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជំរុញដល់អាជ្ញាធរក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទនៅតាមទីវត្តអារាម សាលារៀន ភូមិឋាន ប្រឡាយទឹក ដងផ្លូវ និងនៅតាមទីសាធារណៈនានា។ ឯកឧត្តមអភិបាលខេត្តកណ្ដាល ជំរុញបែបនេះក្នុងឱកាស ឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២១ ដាំដើមឈើជុំវិញបរិវេណបឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្ដាល។

 

ឯកឧត្ដមបន្តថា ការដាំដើមឈើនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើន​​ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់​សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា​ពលរដ្ឋ​យើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្ដមបន្ថែមថា គ្រប់អាជ្ញាធរក្រុង -ស្រុកទាំងអស់បន្តយកចិត្តទុកដាក់រៀបចំជាផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយសម្រាប់ធ្វើការដាំដើមឈើ និងការថែទាំដើមឈើឱ្យរស់លូតលាស់ល្អ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរឱ្យបានគ្រប់ទី​កន្លែងទាំងអស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យ បាន​ដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល “ការរស់នៅធម្មតា តាមបែបគន្លងថ្មី” ដោយត្រូវបន្ដការពារខ្លួនរបស់អ្នកពីជំងឺកូវីដ-១៩ ទោះបីនៅកន្លែងណាក៏ដោយ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីអបអរសាទរ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២១ បានដាំដើមឈើប្រភេទលម្អ ជុំវិញបរិវេណបឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) កំណាត់ផ្លូវបំបែកពីវត្តវត្តអរិយកស្សប ទៅបឹងឆ្កែលុង ក្នុងឃុំភ្នំបាត និងតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងស្រុកមុខកំពូល សរុបចំនួន ១៦៤៨ដើម និងចែកកូនឈើចម្រុះប្រភេទ សរុប៤៦០០ដើម។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com