ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការអស្សាមិករណ៍ និងអនុគណៈកម្មាធិការអស្សាមិករណ៍ ដឹកនាំដោយ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ Conference (Zoom Meeting) កិច្ចប្រជុំនេះក៏មានអញ្ជើញចូលរួមផងដែរពីបណ្តាមន្ទីរជំនាញខេត្ត និងមន្ត្រីពាក់ព័ន្ធនានា៕






